ក្រុមហ៊ុនPTT របស់ថៃនឹងកាត់បន្ថយការនាំចូលឧស្ម័នឥន្ធនៈសម្រាប់ការផ្គត់ផ្គង់ស្រុក

ដោយៈ ស្រីមុំ

បាងកកៈ ក្រុមហ៊ុនPTT ដែលចែកចាយប្រេងឥន្ទនៈ និងឧស្ម័នឥន្ទនៈដល់កម្ពុជា នឹងបន្ថយការនាំចូលឧស្ម័នឥន្ធនៈ (LPG) នៅឆមាសទី២នៃឆ្នាំនេះ ខណៈការផ្ទះឡើងនៃជំងឺCovid19 បានធ្វើឱ្យមានការកាត់បន្ថយតម្រូវការក្នុងស្រុក។ នេះបើយោងតាមលើកឡើងរបស់លោកស្រី Nanthika Thangsupanich អគ្គនាយកផ្នែកធុរកិច្ចថាមពលរបស់ប្រទេសថៃ។

លោកស្រីបានថ្លែងថា ក្រុមហ៊ុនPTT បានជូនដំណឹងដល់នាយកដ្ឋានរបស់ខ្លួនកាលពីខែកក្ដដាក្រុមហ៊ុននាំចូលឧស្ម័នឥន្ទនៈLPG ក្នុងបរិមាណ៩០០០តោនតែប៉ុណ្ណោះ សម្រាប់ប្រើប្រាស់ក្នុងប្រទេស ហើយមិនបានដាក់ផែនការនាំចូលថែមទៀត សម្រាប់ឆ្នាំនេះទេ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបានឱ្យដឹងថា តម្រូវការឧស្ម័នឥន្ទនៈLPG មានចំនួន១៥លានគីឡូក្រាមក្នុងមួយថ្ងៃ ធ្លាក់ចុះ១៦ភាគរយ នៅឆមាសទី១ ឆ្នាំ២០២០ បើប្រៀបធៀបនឹងរយះពេលនៅសល់នៃឆ្នាំមុន។ យើងប៉ាន់ស្មានថា តម្រូវការក្នុងស្រុកជាមធ្យមពេញមួយឆ្នាំនឹងមានប្រហែល១៤.៩លានគីឡូក្រាមក្នុងមួយថ្ងៃ។

លោកស្រី Nanthika បានបន្ថែមទៀតថា វិស័យនេះ ដែលមានការថយចុះខ្លាំងបំផុតនៃតម្រូវការ LPG គឺដោយសារវិស័យដឹកជញ្ជូន ដែលបានធ្លាក់ចុះខ្លាំងខុសពីឆ្នាំមុនប្រមាណ៣០.៩ភាគរយ និងវិស័យផ្សេងៗទៀតដូចជា វិស័យគីមីឥន្ទនៈ ឧស្សាហកម្ម និងលំនៅដ្ឋាន។

នាយកដ្ធាននេះក៏បានរាយការណ៍ផងដែរថា ក្រុមហ៊ុនUnique Gas នឹង Petrochemicals Plc គឺជាអ្នកនាំចូលLPG នឹងផ្សេងទៀតក្រៅពីក្រុមហ៊ុនPTT ប៉ុន្ដែពួកគេនាំចូលតែ៣០០០តោនប៉ុណ្ណោះក្នុងមួយខែ។

លោកស្រីបានបន្ថែមទៀតថា សម្រាប់ក្រុមហ៊ុនSiam Gas នឹងPetrochemical Plc ពួកគេឈប់នាំចូលLPG តាំងពីពាក់កណ្ដាលឆ្នាំ២០១៩ហើយបានទិញLPG ពីក្រុមហ៊ុនPTTជំនួសវិញ។

នាយកដ្ធានបានព្យាករណ៍ថា នៅឆ្នាំ២០៣៧តម្រូវការក្នុងស្រុកសម្រាប់ LPG ក្នុងវិស័យដឹកជញ្ជូន នឹងធ្លាក់ចុះដល់២៨០,០០០គីឡូក្រាម ក្នុងមួយថ្ងៃពីចំនួន២.៨លានគីឡូ ក្រាមក្នុងមួយថ្ងៃ ដែលបានកត់ត្រាកាលពីឆ្នាំ2019 ខណះមនុស្សកាន់តែច្រើននឹងប្ដូរទៅប្រើឡជីវឧស្ម័ន ដូចជាយានយន្ដអគ្គិសនី៕ The Nation

LEAVE A REPLY

Please enter your comment!
Please enter your name here