តើក្រុមហ៊ុនផលិតដែកធំបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២១ ស្ថិតនៅក្នុងប្រទេសណា?

ដោយៈសុខុម

អន្តរជាតិៈ ដូចដែលហើយបានដឹងហើយថា ដែកគឺជាសម្ភារៈដ៏សំខាន់មួយ ដែលមិនអាចខ្វះបាននៅក្នុងការជំរុញវិស័យសំណង់ ដូចនេះតើអ្នកដឹងទេថា ក្រុមហ៊ុនផលិតដែកដែលធំជាងគេបំផុត ក្នុងពិភពលោកមានឈ្មោះអ្វី ស្ថិតនៅក្នុងប្រទេសណា និងមានប្រវត្តិបែបណា? តោះ! មកស្វែងយល់ត្រួសៗទាំងអស់គ្នា!។

ក្រុមហ៊ុនផលិតដែកដែលធំជាងគេបំផុត ក្នុងពិភពប្រចាំឆ្នាំ២០២១ នេះមានឈ្មោះថា ArcelorMittal S.A. ជាមួយនឹងសមត្ថភាពផលិតដែក ប្រចាំឆ្នាំប្រមាណ៩២,៥លានតោនគិតត្រឹមឆ្នាំ២០១៨។ ក្រុមហ៊ុនផលិតដែកពហុជាតិសាសន៍មួយនេះ មានទីស្នាក់ការកណ្ដាលនៅក្នុងប្រទេសលុចសំបួរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

*ប្រវត្តិក្រុមហ៊ុន
ក្រុមហ៊ុនArcelorMittal ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Mittal Steel ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ (១៥ឆ្នាំមុន) តាមរយៈការច្របាច់បញ្ចូលគ្នា ជាមួយក្រុមហ៊ុន Arcelor ដើម្បីក្លាយជាក្រុមហ៊ុនផលិតដែកធំបំផុតក្នុងពិភពលោក ជាមួយនឹងតម្លៃភាគហ៊ុនក្នុងមួយភាគហ៊ុន៤៨ដុល្លារអាមេរិក ហើយបើសរុបមានតម្លៃរហូតដល់ទៅប្រមាណ៣៣ពាន់លានដុល្លារ នៅពេលនោះ។

ក្រុមហ៊ុនយក្សមួយនេះ ផលិតដែកបានរហូតដល់ទៅ១០% នៃដែកទាំងអស់ដែលត្រូវបានផលិតសម្រាប់ផ្គត់ផ្គង់ ក្នុងវិស័យសំណង់ទូទាំងពិភពលោក។

គិតត្រឹមឆ្នាំ២០២០ ក្រុមហ៊ុននេះ ទទួលបានប្រាក់ចំណូល៥៣,២៧ពាន់លានដុល្លារ ទ្រព្យសកម្មសរុប​៨២,០៥២​ពាន់​លាន​ដុល្លារ និងបុគ្គលិកចំនួន១៦៨.០០០នាក់។

*ផលិតផល និងសកម្មភាពនានា
ក្រុមហ៊ុននេះផលិតដែកជាច្រើនប្រភេទមិនថា ដែកជ្រុង ដែកមូល ដែកសំប៉ែត ដែកវែង ដែកខ្លី និងសូម្បីដែកលួស។ក្រុមហ៊ុននេះ បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពស្រាវជ្រាវ និងការអភិវឌ្ឍនៅក្នុងវិស័យរ៉ែ និងដែក។

ក្នុងឆ្នាំ២០១៦ ក្រុមហ៊ុននេះផលិតដែក បានប្រមាណ៩០លានតោន ហើយគិតត្រឹមឆ្នាំ២០១៧ ក្រុមហ៊ុននេះបានផលិតដែកពិសេសចំនួន២០០មុខ សម្រាប់ប្រើប្រាស់នៅក្នុងការផលិតរថយន្ត ដោយពាក់កណ្ដាលក្នុងចំណោមនោះ ត្រូវបានបញ្ចេញតាំងពីឆ្នាំ២០០៧។

ក្នុងចំណោមប្រភេទដែកទាំងនោះ រួមមានទាំងដែកប្រភេទ Usibor 2000 ដែលក្រុមហ៊ុនបានប្រកាសកាលពីខែមិថុនា ឆ្នាំ២០១៦ និងបញ្ចេញតាមក្រោយក្នុងឆ្នាំដដែលនោះផងដែរ។ នៅពេលបញ្ចេញមានការអះអាងថា ដែកដ៏រឹងមាំសម្រាប់ផលិតរថយន្តនេះមានភាពរឹងមាំជាងដែកផ្សេងៗទៀត ដែលប្រើប្រាស់សម្រាប់ផលិតរថយន្តដល់ទៅ១ភាគ៣ឯណោះ។

*រចនាសម្ព័ន្ធក្រុមហ៊ុន
លោក Lakshmi Mittal ដែលជាជនជាតិឥណ្ឌា (ម្ចាស់ក្រុមហ៊ុន Mittal Steel) គឺជាប្រធាន និងជានាយកប្រតិបត្តិ។ គ្រួសាររបស់លោក កំពុងកាន់កាប់ភាគហ៊ុន៤០%នៅក្នុងក្រុមហ៊ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here