តើអ្នកលក់អចលនទ្រព្យពូកែត្រូវមានគុណសម្បត្តិបែបណាខ្លះ?

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ការធ្វើជាភ្នាក់ងារលក់អចលនទ្រព្យ មិនលំបាកនោះទេ តែការប្រែក្លាយខ្លួនឯងឲ្យក្លាយជាភ្នាក់ងារ ឬអ្នកពូកែលក់ទើបជារឿងសំខាន់ ហេតុនេះហើយ ទើបអ្នកពូកែលក់ តែងតែទទួលបានជោគជ័យ។

តើលក្ខណៈពិសេសទូទៅ ដែលភ្នាក់ងារអចលនទ្រព្យដ៏ល្អម្នាក់ គួរតែមានគឺជារឿងសំខាន់ណាស់ ដែលគុណសម្បត្តិទាំងនោះមានដូចជា

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១ សមត្ថភាពដើម្បីបំពេញកិច្ចការ តាមការរំពឹងទុកនៅក្នុងដំណាក់កាលនីមួយៗនៃការលក់ ឬជួល។ ទី២ យល់ពីច្បាប់ដីធ្លីកម្ពុជាច្បាប់ជួល និងការអនុវត្តទូទៅនៅក្នុងដែនកំណត់។ ទី៣ មានអតិថិជនចាស់ណែនាំ និងសរសើរ។
ទី៤ មានចំណេះដឹងច្បាស់លាស់ ទៅលើអចលនទ្រព្យស្រដៀងគ្នាសម្រាប់លក់ ឬជួលនៅក្នុងទីផ្សារ ដែលពាក់ព័ន្ធ (មានសារៈសំខាន់ណាស់ពេលលក់ ឬជួលអចលនទ្រព្យនៅទីក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ កំពត ប៉ោយប៉ែត)។ និងទី៤ មានភាពស្មោះត្រង់ ទៅលើការសម្រេចគោលដៅរបស់អ្នកក្នុងការលក់ ឬជួលអចលនទ្រព្យ ណាមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here