ចំណេះដឹងហិរញ្ញវត្ថុ! គន្លឹះទាំងនេះអាចជួយឱ្យអ្នកចំណាយប្រាក់តិចជាងប្រាក់ចំណូលរបស់អ្នក

ដោយៈ សាវុធ

ភ្នំពេញៈ ការរស់នៅជាមួយការសងពីបំណុលមួយ ទៅបំណុលមួយគឺជាបទពិសោ​ធដ៏មួយដ៏អាក្រក់ ដែលយើងគ្រប់គ្នាមិនចង់ជួបប្រទះ ហើយរឹតតែអាក្រក់ទៀតនោះគឺការចំណាយប្រាក់ច្រើនជាងចំណូលរបស់អ្នក។

វាហាក់បីដូចជាអ្នកចង់បានរបស់មិនចេះចប់ វាអាចជាបង្កើតជាភាពតានតឹង ដែ​លតែងតែបណ្ដាលឲ្យអ្នកមានវិបត្តិហិរញ្ញវត្ថុ។ ប្រសិនបើការចំណាយ លើសប្រាក់ចំណូ​លគឺជាបញ្ហាមួយ នៅក្នុងជិវិតរបស់អ្នក ឥលូវនេះមកដល់ពេលដែលបញ្ឈប់វាហើយ។

ទាំងនេះគឺជាគន្លឹះមួយចំនួន ដែលអ្នកអាចជួយឲ្យអ្នកចំណាយប្រាក់តិចជាងប្រាក់ចំណូលរបស់អ្នកៈ
តោះ មកសាកល្បងស្វែងយល់ថា ហេតុអ្វីបានជាការលៃលកការចំណាយប្រាក់ជាមូលហេតុសំខាន់? បង្កើតនិងធ្វើតាមអ្វីដែលអ្នកកំណត់ ដែលអាចជួយឲ្យអ្នកកាត់បន្ថយចំនួនបំណុលដែលអ្នកមាន ហើយវាក៏ជួយអ្នកក្នុងការសន្សំប្រាក់ទុកទៀតផង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មុននឹងអ្នកចំណាយប្រាក់ទៅលើរបស់អ្វីមួយ អ្នកត្រូវតែស្រមៃជាមុនសិនថាតើអ្នកមានការលំបាកប៉ុនណាក្នុងការរកប្រាក់ទាំងនោះ។

បញ្ឈប់ការដើរទិញឥវ៉ាន់ដែលមិនចាំបាច់
ការចំណាយរបស់អ្នក គួតែជាអ្វីដែលអ្នកមានការគ្រោងទុក។ ព្យាយាមមិនទិញទំនិញនិងសេវាណា ដែលផ្ដល់ការបញ្ចុះតម្លៃច្រើនប៉ុនណាក្ដី។ ហើយក៏កុំទិញឥវ៉ាន់លើសពីប្រាក់នៅក្នុងការតារាង ដែលអ្នករៀបចំត្រូវចំណាយដែរ។ អ្នកត្រូវតែទៅឲ្យឆ្ងាយពីហេតុការនេះហើយទប់អារម្មណ៍របស់អ្នកឲ្យបាន។

រាយបញ្ជីនៅពេលដែលអ្នកទៅផ្សារទិញម្ហូប
នៅពេលដែលអ្នកចូលទៅផ្សារលក់គ្រឿងទេស អ្នកត្រូវដឹងថាអ្នកគួតែទិញអ្វី។ មនុស្សភាគច្រើនតែងតែទិញទំនិញ ដែលមិនចាំបាច់ ហើយមិនត្រូវការ នៅពេលដែលគេមិនបានគិតទុកមុនថា ពួកគេត្រូវការទិញអ្វីឲ្យប្រាកដ។ ដូច្នេះដំណោះស្រាយ ដើម្បីកុំឲ្យហេតុការណ៍នេះកើតឡើង អ្នកគួតែបង្កើតនូវតារាងមួយ ដែលរាយនូវអ្វីដែលអ្នកត្រូវការទិញ។ ព្យាយាមកុំទិញនៅផ្សារទំនើប ដោយសារតែតម្លៃខុសគ្នាពីផ្សារត្រីដែលនៅជិតផ្ទះរបស់អ្នកច្រើនល្មមដែរ។

ស្វែងទំលាប់ដែលមានតម្លៃថោក
អ្នកគួតែធ្វើការប្រៀបធៀប រវាងទំលាប់របស់អ្នកដែលថ្លៃនិងថោក។ មានទំលាប់ដែលមានតម្លៃថោកជាច្រើន ឬមិនបាច់ចំណាយលុយក៏មានដែរ។ ឧទាហរណ៍នៅពេលដែលអ្នករត់ហាត់ប្រាណនៅពហុកីឡាដ្ឋាន ជាមួយនឹងការរត់នៅក្លឹបហាត់ប្រាណ ដែលត្រូវគិតពីតម្លៃសមាជិកភាព។

នៅពេលដែលអ្នកទៅពហុកីឡាដ្ឋាន ដើម្បីរត់អ្នកមិនចាំបាច់ចំណាយប្រាក់ទេ ខុសគ្នាពីការទៅមជ្ឈមណ្ឌលហាត់កីឡា អ្នកត្រូវបង់ថ្លៃសមាជិក៥០ដុល្លារ ជាមធ្យមក្នុងមួយខែ។ ប៉ុន្តែអ្នកនៅតែអាចរត់បានដូចគ្នាដដែល។

មិនត្រូវសងបំណុលយឺតទេ
ប្រសិនបើអ្នកជំពាក់បំណុល អ្នកត្រូវចាំបាច់ដឹងពីការបរិច្ឆេទ ឲ្យបានច្បាស់លាស់ពីព្រោះប្រជាជនកម្ពុជាភាគច្រើន តែងតែពន្យាពេលក្នុងការសងប្រាក់។ នៅពេលដែលពួកគេបង់ប្រាក់យឺតនោះ ធនាគារនឹងពិន័យឲ្យបង់ជាប្រាក់។ សំណួរសួថា ហេតុអ្វីបានជាអ្នកចាំបាច់រកលេសពន្យាពេលសងប្រាក់ ធ្វើអ្វីបើអ្នកគង់តែសងដដែល?។

ជាបញ្ចប់លទ្ធផលគឺអ្នក នឹងចំណាយប្រាក់បានតិចជាងចំណូលរបស់អ្នកជាមិនខាន នៅពេលដែលអ្នកបានអនុវត្តចំណុចទាំងនេះ។ ប្រសិនបើអ្នកបន្តអនុវត្តន៍អ្វី ដែលពួកយើងបានរៀបរាប់ខាងលើ ឲ្យបានជាប់នោះ អ្នកប្រាកដជាក្លាយជាមនុស្ស ដែលអាចគ្រប់គ្រងការចំណាយលុយតិច ជាងចំណូលរបស់អ្នកជាមិនខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here