ដំណឹងល្អៈរដ្ឋាភិបាលនឹងចាប់ផ្តើមសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះឆាប់់ៗនេះ

ដោយៈគង់ ម៉ាលីនណា

ក្រចេះ កំពង់ធំៈ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានអះអាងថា ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ តភ្ជាប់ទៅកាន់ខេត្តកំពង់់ធំនឹងចាប់ផ្តើមសាងសង់នាពេលឆាប់ៗនេះ។

លោកបានមានប្រសាសន៍ឲ្យដឹងក្នុងពេលចុះពិនិត្យផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុកាលពីម្សិលម៉ិញនេះថា ផែនការ និងការសិក្សាស្ពានក្រចេះ-កំពង់ធំ ត្រូវបានត្រៀមរួចរាល់ ខណៈការសាងសង់ គ្រោងនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ ក្រោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចអនុម័តជាផ្លូវការ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ស្ពាននេះ មិត្តចិនបានព្រមព្រៀង ផ្ដល់ថវិកាកម្ចីហើយ ការសិក្សា និងផែនការក៏សម្រេចហើយដែរ ដោយក៏បានដាក់ទៅឱ្យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រួតពិនិត្យ”។ លោកបន្តថា “ក្រោយសម្ដេចអនុម័តហើយ យើងនឹងឈានទៅរកការចុះកិច្ចសន្យាសាងសង់ ក្នុងពេលឆាប់ៗខាងមុននេះ”។

បើយោងតាមការសិក្សារបស់ក្រសួង ស្ពានមួយខ្សែនេះនឹងមានប្រវែង១៧៦១ ម៉ែត្រ ដែលអាចនឹងប្រើប្រាស់រយៈពេលចន្លោះពី២ ទៅ៣ឆ្នាំ ក្នុងការសាងសង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here