ចំណេះដឹងផ្នែកពន្ឋៈតើពន្ធប៉ាតង់ជាអ្វី?

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ពន្ធប៉ាតង់ ត្រូវបានកំណត់ឱ្យសហគ្រាសក្រុមហ៊ុនទាំងអស់ បង់ប្រចាំឆ្នាំ ដើម្បីរាប់សហគ្រាស និងក្រុមហ៊ុនទាំងនោះតាមទីតាំងរដ្ឋបាលដែលសហគ្រាស និងក្រុមហ៊ុនស្ថិតនៅ។ ពន្ធនេះត្រូវបានដាក់ជាប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ។

១ តើពន្ធប៉ាតង់ជាអ្វី?
ពន្ធប៉ាតង់ គឺជាពន្ធកំណត់លើផលរបរសរុបប្រចាំឆ្នាំ ដែលត្រូវបង់ក្នុងអំឡុងពេលចាប់ផ្តើមពីថ្ងៃទី១ មករា ដល់ថ្ងៃទី ៣១ ខែមិនាជារៀងរាល់ឆ្នាំ។ សម្រាប់សហគ្រាស ឬក្រុមហ៊ុន ដែលទើបចាប់ផ្តើមប្រកបអាជីវកម្ម ត្រូវបង់ពន្ធប៉ាតង់ពេញមួយឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល៦ខែដើមឆ្នាំ ឬបង់ពន្ធប៉ាតង់ពាក់កណ្តាលឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល៦ខែចុងឆ្នាំ។

សហគ្រាស ឬ ក្រុមហ៊ុនដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់មុខរបរអាជីវកម្មតែមួយ នៅក្នុងខេត្ត/ក្រុងតែមួយ មិនចាំបាច់បង់ពន្ធប៉ាតង់ផ្សេងគ្នាទេ។ ប៉ុន្តែបើមានមុខរបរអាជីវកម្មខុសៗគ្នា ឬ ស្ថិតនៅក្នុងខេត្ត/ក្រុងផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់នៅតាមមុខរបរនីមួយៗ និងទៅតាមខេត្ត/ក្រុងដោយឡែកៗពីគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២ តើប្រាក់ពន្ធប៉ាតង់ត្រូវបានកម្រិតយ៉ាងដូចម្តេច?
កម្រិតប្រាក់ពន្ធប៉ាតង់ត្រូវបង់ត្រូវបានកំណត់ដូចខាងក្រោម៖
ក. អ្នកជាប់ពន្ធតូច ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០ ០០០រៀល
ខ. អ្នកជាប់ពន្ធមធ្យម ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ១ ២០០ ០០០រៀល
គ. អ្នកជាប់ពន្ធធំដែលមានផលរបរ៖
– លើសពី ៤ ០០០ លានរៀល ដល់ ១០ ០០០លានរៀល ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៣ ០០០ ០០០រៀល
– លើសពី ១០ ០០០លានរៀល ត្រូវបង់ប៉ាតង់ប្រចាំឆ្នាំចំនួន ៥ ០០០ ០០០រៀល
អ្នកជាប់ពន្ធធំដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់សកម្មភាពអាជីវកម្មតែមួយ ដែលស្ថិតនៅតាមរាជធានី-ខេត្តផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ចំនួន៣ ០០០ ០០០រៀល នៅតាមរាជធានី ខេត្តដែលអាជីវកម្មនោះស្ថិតនៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here