អ្នកជំនាញៈគួរអានព៌តមានឲ្យបានច្រើនដើម្បីដឹងពីតិចនិកនៃការវិនិយោគក្នុងវិស័យអចលនទ្រព្យ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ព៌តមានដើរតួនាទីសំខាន់ណាស់ នៅក្នុងមុខជំនួញឬការវិនិយោគលើវិស័យអចលនទ្រព្យ ដែលអ្នកវិនិយោគឆ្លាតវៃតែងតែយកពេលវេលា តាមដានព៌តមាន និងការវិវត្តនៃសេដ្ឋកិច្ចសង្គម។

លោកយិន លាងគង់ស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia និងគេហទំព័រ Cambodiafinancialtimes.com បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទថា ការដឹងពីមូលដ្ឋានព៌តមានជាក់លាក់ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីយកមកធ្វើជាមូល​ដ្ឋានវិភាគ ពិចារណា មុនសម្រេចចិត្តវិនិយោគនៅតំបន់ណាមួយ ព្រោះអ្នកសារព៌តមានបានធ្វើការជិតស្និទ្ឋជាមួយមន្រ្តីរដ្ឋាភិបាល ដែលពួកគេអាចច្បិចនិងចាប់យកមូលដ្ឋានព៌តមានយកមកចែកជូន លោកអ្នកបានដឹង។

លោកបន្តថា “ជាឧទាហរណ៍គេហទំព័រ Propertyarea.asia តែងតែនាំមុខគេលើព៌តមានធំៗដូចជា គម្រោងព្រលានយន្តហោះអន្តរជាតិខេត្តមណ្ឌលគិរី គំរោងព្រលានយន្តហោះខេត្តកោះកុង គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ក្រវ៉ាត់ក្រុងទី៤ និងគំរោងអភិវឌ្ឈន៍ជាច្រើនទៀត យើងតែងតែនាំមុខគេ”។លោកបន្តថា “ដោយសារល្បឿន ព៌តមានអាចទុកចិត្តបា​ន និងឈរលើមូលដ្ឋានក្រមសីលធ៌មវិជ្ជាជីវៈ ទើបយើងទទួលបានទំនុកចិត្តខ្ពស់ពីមិត្តអ្នកអានជាតិ អន្តរជាតិ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកយិន លាងគង់បានបន្តថា ដោយឆ្លងកាត់បទពិសោធន៍ជាង២០ឆ្នាំ លើវិស័​យសារគមនាគមន៍(វិស័យសារព៌តមាន) យើងបាននិងកំពុងនាំមកនូវមូលដ្ឋានព៌តមានថ្មីៗ ចំណេះដឹង អត្ថបទវិភាគស៊ីជម្រៅកម្រិតជាតិ និងអន្តរជាតិសម្រាប់អ្នកអាន។ ដោយបដិសេធមិនផ្សព្វផ្សាយព៌តមានបំពុល បំប៉ោង បំភ្លៃ ទើបយើងអាចឈរជើងបានក្នុងសមរភូមិព៌តមាននាពេលនេះ។

លោកបន្តថា ការអានព៌តមានជាប្រចាំ ក៏អាចធ្វើឲ្យលោក អ្នកបានដឹងពីព្រឹត្តិការ​ណ៍ជាតិ និងអន្តរជាតិធំៗ ពិសេសមូលដ្ឋានវិភាគលើបញ្ហានយោបាយ សេដ្ឋកិច្ច សង្គម​នានានៅជុំវិញពិភពលោកផងដែរ។

លោកយិន លាងគង់បានបន្តថា ហេតុនេះការអានព៌តមានជាប្រចាំ មុនសម្រេចចិត្តវិនិយោគលើដីធ្លី អចលនទ្រព្យដទៃទៀត ឬអភិវឌ្ឍន៍គំរោងអ្វីមួយ គឺជារឿងចាំបាច់ ដែលអ្នកវិនិយោគជាតិ អន្តរជាតិល្បីៗ និងជោគជ័យតែងតែធ្វើជាប្រចាំ ហើយពួកគេបានចាត់់ទុកព៌តមានជាអាហារប្រចាំថ្ងៃរបស់ពួកគេផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here