ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនានានៅតែចាប់ផ្ដើមគម្រោងខុនដូថ្មីៗនៅក្រុងបាងកក

ដោយៈសុខុម

បាងកក: ឆ្នាំ២០២១ ជាឆ្នាំដែលទីផ្សារអចលនទ្រព្យ ក្នុងទីក្រុងបាងកក ប្រទេសថៃ មានសភាពស្ងប់ស្ងាត់ខ្លាំង ដោយក្រុមហ៊ុនអភិវឌ្ឍន៍ភាគច្រើន ជៀសវាងមិនចាប់ផ្ដើមគម្រោងធំៗឡើយ ហើយងាកមកផ្ដោតលើគម្រោងអភិវឌ្ឍន៍ លំនៅដ្ឋានទាបៗក្នុងតំបន់ជាងក្រុងបាងកកវិញម្ដង។ នេះបើយោងតាមគេហទំព័រ FreshBangkok ចុះផ្សាយកាលពីថ្ងៃទី១៧ មិថុនា។

នេះគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយ ខណៈការឆ្លងរាលដាលវីរុសកូវីដ-១៩ រលកទី៣ កំពុងជះផលប៉ះពាល់ធ្ងន់ធ្ងរ មកលើសេដ្ឋកិច្ចប្រទេសថៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយសារទីបំផុតរដ្ឋាភិបាលថៃ បានដាក់ចេញកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំទូទាំងប្រទេស និងគម្រោងបើកគោលដៅទេសចរណ៍ នៅតាមតំបន់ឆ្នេរមួយចំនួនឡើងវិញ ដូចជា កោះភូកេត ជាដើម មានការរំពឹងទុកថា ស្ថានភាពទីផ្សារអចលនទ្រព្យនឹងមានភាពប្រសើរឡើង ជាលំដាប់នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២។
ទោះបីជាស្ថានភាពក្នុងទីផ្សារអចលនទ្រព្យ មានភាពមិនប្រាកដប្រជាយ៉ាងណាក្ដី ក៏មិនអាចរារាំងក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនបានឡើយ ដោយក្រុមហ៊ុនទាំងនោះ នៅតែបានចាប់ផ្ដើមគម្រោងខុនដូថ្មីៗគួរឱ្យស្ញប់ស្ញែងដោយទំនុកចិត្ត។

ការចាប់ផ្ដើមគម្រោងទាំងនេះ បង្ហាញពីភាពធន់ទ្រាំរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងនោះ និងបង្ហាញពីទំនុកចិត្តខ្ពស់របស់ក្រុមហ៊ុនទាំងនោះ មកលើមូលដ្ឋានសេដ្ឋកិច្ច និងវិនិយោគដ៏រឹងមាំរបស់ក្រុងបាងកក។

ចង់ជ្រាបច្បាស់ថា តើគម្រោងខុនដូថ្មីៗបំផុត ដែលចាប់ផ្ដើមនៅក្នុងឆ្នាំ២០២១ នេះមានឈ្មោះអ្វីខ្លះ មានទីតាំងស្ថិតនៅតំបន់ណាខ្លះ និងមានទំហំធំប៉ុណ្ណា សូមមកស្វែងយល់ទាំងអស់គ្នាដូចខាងក្រោម៖

១. គម្រោង Nue Noble Centre Bangna
វិនិយោគប្រភេទ លំនៅដ្ឋានទំនើបទាន់សម័យ សម្រាប់ការរស់នៅបែបស៊ីវិល័យ។ ក្រុមហ៊ុនអភិវឌ្ឍន៍៖ ក្រុមហ៊ុន Noble Development ។ កាលបរិច្ឆេទចាប់ផ្តើម៖ ត្រីមាសទី១ ដើមឆ្នាំ២០២១។ កាលបរិច្ឆេទបញ្ចប់តាមការរំពឹងទុក៖ ត្រីមាសទី៣ ចុងឆ្នាំ២០២២ មានខុនដូចំនួនយូនីត៖ ២០៤យូនីត៕

LEAVE A REPLY

Please enter your comment!
Please enter your name here