ភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញហក់ឡើង បន្ទាប់មានភាពស្ងប់ស្ងាត់ប៉ុន្មានសប្តាហ៍

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ បន្ទាប់ពីរយៈពេលនៃការជួញដូរនៅផ្សារហ៊ុនកម្ពុជាដែលមិនសូវជាមានការប្រែប្រួលអស់រយៈពេលជាច្រើនសប្តាហ៍ ភាគហ៊ុនរបស់ធនាគារអេស៊ីលីដា និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានស្ទុះងើបដែលមិនបានរំពឹងទុកនៅក្នុងផ្សារហ៊ុនចាប់ពីថ្ងៃពុធសប្តាហ៍មុន។


ចំណុចលេចធ្លោនៃរយៈពេលនេះគឺថ្ងៃទី ៣១ ខែកក្កដា នៅពេលដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះបញ្ជីតម្លៃពាណិជ្ជកម្មប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានចំនួន ៧.៩៤៩.៤២៧.៩២០ រៀល (១,៩ លានដុល្លារ) ដោយមានភាគហ៊ុនចំនួន ១.៥៨៩.៧៧០ ត្រូវបានជួញដូរចាប់តាំងពីបានចាប់ផ្តើមជួញដូរនៅថ្ងៃទី ១៨ ខែមេសាឆ្នាំ ២០១២។
សន្ទស្សន៍ផ្សារមូលបត្រកម្ពុជាបានកើនឡើង ៣,៨ ភាគរយ ពី ៦៤០.៤៨ ពន្ទុកាលពីថ្ងៃទី ២៩ ខែកក្កដា ដល់ ៦៦៤,៨៨ ពិន្ទុកាលពីថ្ងៃអង្គារកន្លងមកនេះ។
តម្លៃភាគហ៊ុនរបស់ធនាគារអេស៊ីលីដាបានកើនឡើង ៨០០ រៀល (០,២០ ដុល្លារ) ឬ ៤,៨ ភាគរយចាប់ពីថ្ងៃទី ២៩ ខែកក្កដាដល់តម្លៃ ១៧.៣០០ រៀលកាលពីថ្ងៃអង្គារសម្រាប់មូលធននីយកម្មទីផ្សារ ៧,៤៩៤ ទ្រីលានរៀល ដោយភាគហ៊ុនចំនួន ២៥៩.៥៥៧ ត្រូវបានលក់មានតម្លៃ ៤.៦១៨.៦៣១.០៨០ រៀល។ នៅថ្ងៃទី ៣០ ខែកក្កដា ភាគហ៊ុន ១៣៣.៥៥២ ត្រូវបានជួញដូរ ដែលមានតម្លៃ ២,៣៧៥.៥៦៩,៤៦០ រៀល។
តម្លៃភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកើនឡើង ២០០ រៀល (០,០៥ ដុល្លារ) ឬ ៣,៦ ភាគរយចាប់ពីថ្ងៃទី ២៩ ខែកក្កដាដល់តម្លៃ ៥.៧០០ រៀលកាលពីថ្ងៃអង្គារ សម្រាប់មូលធនប័ត្រទីផ្សារចំនួន ៤៩៥,៧៤៧ ពាន់លានរៀល ដោយមាន ១,៦០៥.៩២៣ ភាគហ៊ុនត្រូវបានជួញដូរមានតម្លៃ ៨.០៤០.៣២៥.៧៨០ រៀល។
វិនិយោគិនអាចធ្វើការជួញដូរជាប្រាក់រៀល ហើយបន្ទាប់មកធ្វើការទូទាត់ជារូបិយប័ណ្ណអាមេរិក ដើម្បីការពារហានិភ័យអត្រាប្តូរប្រាក់។
អត្រាប្តូរប្រាក់ត្រូវបានប្រើ ដើម្បីកំណត់ភាពស្មើគ្នានៃប្រាក់ដុល្លារអាមេរិកគឺជាអត្រា ដែលចេញដោយធនាគារជាតិនៃកម្ពុជាមួយថ្ងៃធ្វើការ មុនថ្ងៃជួញដូរ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here