អភិបាលខេត្តកែបកំពុងរៀបចំអភិវឌ្ឈន៍ឆ្នេរជាច្រើនដើម្បីទាក់ទាញទេសចរណ៍

ដោយៈ ដែន សេរី

ភ្នំពេញៈ រដ្ឋបាលខេត្តកែប បាននិងកំពុងរៀបចំអភិវឌ្ឈន៍ឆ្នេរខ្សាច់ជាច្រើន ដើម្បីបំរើ និងលើកកំពស់សេវាកម្មទេសចរណ៍នាពេលអនាគត។

អភិបាលនៃគណៈអភិបាលខេត្តកែប លោក សោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៧ មិថុនាកន្លងមកថា រដ្ឋបាលខេត្តបាននិងកំពុងរៀបចំឆ្នេរខ្សាច់ថ្មី ប្រវែង៣០០០ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប និងរៀបចំអភិវឌ្ឍន៍ឆ្នេរអង្កោល ឲ្យមានភាពស្រស់ស្អាត ជាមួយខ្សាច់សក្បុរ ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅពេលស្ថានភាពជំងឺកូវីដអាចគ្រប់គ្រងបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូនកំពុងសាងសង់កំពង់ផែទេ​សចរណ៍កោះទន្សាន្ត នៅទល់មុខកោះទន្សាយ ដែលកោះនេះគ្រោងរៀបចំផែនការអភិវឌ្ឍដោយក្រុមហ៊ុនរបស់អ្នកឧកញ៉ាទ្រី ភាពនាពេលខាងមុខផងដែរ។

លោកសោម ពិសិដ្ឋបានបន្តថា ជាមួយគ្នានេះ ខេត្តកំពុងគិតគូរៀបចំចាក់កៅស៊ូលើផ្លូវដ៏សំខាន់មួយ ដែលជាគំរោងជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីោងដែរ ប៉ុន្តែគំរោងនេះមិនទាន់ដំណើរការនៅឡើយទេ​ រង់ចាំជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ីនាពេលខាងមុខ។

លើសពីនេះ អាជ្ញាធរខេត្តកំពុងកសាងផ្សាររាត្រី នៅក្នុងទីក្រុងកែបជាលើកដំបូងផងដែរ ដែលផ្សារនេះនឹងជួយលើកកំពស់មុខមាត់ សោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here