អ្នកជំនាញៈផលចំណេញពីការវិនិយោគប្រចាំឆ្នាំខ្ពស់ ធ្វើឲ្យដីធ្លីមានភាពទាក់ទាញជាងគេ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ អ្នកជំនាញបាននិយាយថា ផលចំណេញពីការវិនិយោគខ្ពស់បបានធ្វើឲ្យចរន្តនៃការទិញលក់ដីធ្លី មានភាពសកម្មជាងគេក្នុងចំណោមផ្នែកដទៃទៀត នៃវិស័យអច​លនទ្រព្យ។

អ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ លោកស្រីអាន សុធីតា អតីតនាយិកាក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៥ មិថុនាកន្លងមកថា ការវិនិយោគ ទិញលក់មានភាពសកម្មជាងគេនាពេលបច្ចុប្បន្ននេះ គឺការវិនិយោគលើដីធ្លី និងលំនៅដ្ឋានដែលបាន​សាងសង់ចប់ភាគច្រើន។ ចំណែកផ្នែកដទៃទៀត នៅមានកម្រិតយឺតយ៉ាវនៅឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបន្តថា “មូលហេតុដែលការវិនិយោគផ្នែកដីធ្លី មានភាពសកម្មជាងគេគឺដោយសារផលចំណេញពីការវិនិយោគលើដីធ្លី មានក្នុងរង្វង់១២ភាគរយក្នុងមួយឆ្នាំ ខណៈផ្នែកផ្សេងៗទៀតក្នុងវិស័យនេះ ផលចំណេញនៅមានកម្រិត”។ លោកស្រីបន្តថា “ផលចំណេញនៃការវិនិយោគខ្ពស់នេះហើយ ទើបសកម្មភាពទិញលក់ដីធ្លីបានចាប់ផ្តើម​មានភាពសកម្មឡើងវិញ”។

ជាមួយគ្នានេះ លោកលឹម សុជាតិប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ដោយ​សារកម្ពុជាមានភាពអំណោយផលជាច្រើនលើវិនិយោគ បានធ្វើឲ្យដីធ្លីក្លាយជាផ្នែកមួយ ដែលផ្តល់ឱកាចំណេញច្រើននាពេលបច្ចុប្បន្ន និងពេលអនាគត។

លោកបន្តថា “ការវិនិយោគដីធ្លីនៅតែមានឱកាសចំណេញ និងអាចរកផលចំណេ​ញបានច្រើន លើកលែងតែការទិញដី ប៉ះចំដីដែលមានបញ្ហា។ ហេតុនេះដើម្បីបញ្ចៀសបញ្ហា អ្នកវិនិយោគគួរប្រឹក្សាយោបល់ជាមួយអ្នកជំនាញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here