ចំណេះដឹងហិរញ្ញវត្ថុ! តើអ្វីទៅជាគណនីមានកាលកំណត់និងប្រាក់បញ្ញើមានកាលកំណត់?

ដោយៈ សាវុធ

ភ្នំពេញៈ គណនីបញ្ញើមានកាលកំណត់ គឺជាប្រភេទគណនីសន្សំ ឬគណនីធនាគារដែលធានានឹងផ្ដល់ឲ្យអតិថិជននូវអត្រាការប្រាក់ថេរ។ ជាការតបស្នងវិញអតិថិជន ត្រូវមានការយល់ស្រប នឹងមិនដកប្រាក់ឬប្រើប្រាស់ប្រាក់បញ្ញើទាំងនេះ ក្នុងរយៈពេលជាក់លាក់ណាមួយទៅតាមលក្ខខណ្ឌធនាគារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងការដាក់ប្រាក់បញ្ញើ មានកាលកំណត់ការប្រាក់ នឹងត្រូវរាប់បញ្ចូលពីលើប្រាក់បញ្ញើដើម នៅពេលចុងបញ្ចប់នៃរយៈពេលកំណត់។ នេះមិនដូចគណនីបញ្ញើសន្សំធម្មតានោះទេ ដែលការប្រាក់ត្រូវទូទាត់បូកបញ្ចូល ក្នុងគណនីរបស់អ្នកយ៉ាងទៀងទាត់ជារៀងរាល់ខែ។ ការប្រាក់ដែលអ្នកទទួលបាននឹងមានការកើនឡើង យោងតាមរយៈពេលបញ្ញើ។

ប្រាក់បញ្ញើមានកាលកំណត់
ដើម្បីទទួលបានការប្រាក់ថេរ អ្នកត្រូវយល់ព្រមតាមលក្ខខណ្ឌ ដោយមិនដកថវិការដែលជាប្រាក់បញ្ញើ ស្របតាមពេលវេលាជាក់លាក់ណាមួយ។

រយៈពេលដាក់ប្រាក់មានកាលកំណត់ អាចប្រែប្រួលគ្រប់ទីកន្លែងពីខែទៅឆ្នាំ។ ចំណែកអាត្រាការប្រាក់ក៏ខុសគ្នាដែរ ពីធនាគារមួយទៅធនាគារមួយទៀត។

នៅពេលអ្នកវិនិយោគ លើការដាក់ប្រាក់បញ្ញើថេរ អ្នកត្រូវបានបង្ហាញជាមួយ “ការកាន់កាប់” ឬជម្រើសរយៈពេលផ្សេងៗគ្នា មួយខែ ៣ខែ ៦ខែ ឆ្នាំ។ ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here