ចំណេះដឹង! តើទ្រព្យធានាមានសារៈសំខាន់យ៉ាងដូចម្តេច?

ដោយៈ សាវុធ

ភ្នំពេញៈ តើអ្នកធ្លាប់ដឹងអំពីទ្រព្យបញ្ចាំដែរឬទេ? តើវាជាអ្វី? ហេតុអ្វីបានជាវាមានសារសំខាន់? យើងនឹងលើកយកអត្ថបទ ដែលនិយាយពីទ្រព្យបញ្ចាំ សម្រាប់ការស្នើកម្ចីអោយអ្នកបានយល់កាន់តែច្បាស់នូវកថាខណ្ឌខាងក្រោមនេះ៖

តើអ្វីទៅជាទ្រព្យធានាឬទ្រព្យបញ្ចាំនៃកម្ចី? តើទ្រព្យធានាមានសារសំខាន់ដូចម្ដេចខ្លះ? ចម្លើយ ទ្រព្យបញ្ចាំសំដៅលើអចលនទ្រព្យរបស់អ្នក(វាអាចជាប្លង់ផ្ទះ ប្លង់ដី) ដែលអ្នកនឹងយកទៅដាក់ធ្វើជាទ្រព្យធានា នៅគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដើម្បីបង្ហាញពីឆន្ទៈរបស់អ្នក ក្នុងការសងប្រាក់កម្ចីត្រលប់ទៅវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វាជាភស្តុតាងដែលធ្វើអោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមានទំនុកចិត្តក្នុងការផ្ដល់កម្ចីជូនអ្នក។
ក្នុងករណីអ្នកមិនមានលទ្ធភាពសងប្រាក់ គ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុមានសិទ្ធិ ស្នើទៅតុលាការអោយដាក់លក់ឡៃឡុង នូវទ្រព្យធានានេះ ដើម្បីទូទាត់ថ្លៃប្រាក់ដែលបានជំពាក់។

កាលដែលអ្នកមានទ្រព្យធានានេះ មិនមែនមានន័យថាអ្នកអាចស្នើបាន១០០%នៃតម្លៃទ្រព្យធានាឡើយ ជាធម្មតាអ្នកអាចស្នើបាននៅចន្លោះ៦០% ទៅ៧៥%ប៉ុណ្ណោះ អាស្រ័យលើការវាយតម្លៃរបស់ភ្នាក់ងារធនាគារ ឬមីក្រូហិរញ្ញវត្ថុនៅពេលគាត់ចុះទៅសិ ក្សា។

ឧទាហរណ៍ ប្រសិនបើអ្នកចង់ទិញផ្ទះតម្លៃ៥០,០០០ដុល្លារ អ្នកយកប្លង់ផ្ទះនោះទៅដាក់ជាទ្រព្យធានា ដើម្បីធ្វើការបង់រំលោះជាមួយមីក្រូហិរញ្ញវត្ថុណាមួយ ។ មីក្រូហិរញ្ញវត្ថុនោះអាចផ្ដល់កម្ចីអោយអ្នកបាន៧៥%នៃតម្លៃផ្ទះ ពោលគឺអ្នកអាចស្នើបាន៣៧,៥០០ដុល្លាតែប៉ុណ្ណោះ។ ដូចនេះ អ្នកត្រូវមានប្រាក់ខ្លួនឯងចំនួន១២,៥០០ដុល្លាទៀត ដើម្បីបង់ខ្លួនឯង។

សរុបសេចក្ដីមក ទ្រព្យធានាបានជួយអ្នកអោយស្នើកម្ចីបានងាយ ប្រសិនបើអ្នកចង់ស្នើកម្ចីក្នុងចំនួនមួយ ដែលតិចជាងតម្លៃនៃទ្រព្យធានានេះ ហើយជាទូទៅអ្នកមិនអាចទទួលបានកម្ចីឡើយ បើអ្នកចង់ស្នើកម្ចីច្រើនជាងតម្លៃនៃទ្រព្យធានារបស់អ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here