អ្នកជំនាញៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងដីឡូតិ៍ត្រឹមត្រូវនឹងផ្តល់ប្រយោជន៍រយៈពេលវែងសម្រាប់ការអភិវឌ្ឍ

ដោយៈសាវុធ

ភ្នំពេញៈ ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចវត្ថុកម្ពុជា (CVEA) អំពាវនាវដល់អ្នកអភិវឌ្ឍន៍ដីឡូតិ៍ រៀបចំហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ដើម្បីធ្វើឱ្យគម្រោងអភិវឌ្ឍន៍ដីឡូតិ៍បង្កើនភាពទាក់ទាញ និងផ្តល់ប្រយោជន៍ដល់អ្នកទិញប្រយោជន៍ពេលវែង។

ប្រធានសមាគមវាយតម្លៃ និងភា្នក់អចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានថ្លែងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ថា អ្នកអភិវឌ្ឍន៍ដីឡូតិ៍ គួររៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យការអភិវឌ្ឍន៍ដីឡូតិ៍ ឬដីឡូតិ៍សម្រាប់សាងសង់លំនៅ ដ្ឋានបានប្រសើរ និងផ្តល់អត្ថប្រយោជន៍រយៈពេលវែងជូនអតិថិជន ឬអ្នកទិញនៅគម្រោង។

លោកបានថ្លែងថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងគម្រោងដីឡូតិ៍ត្រឹមត្រូវនឹងបង្កើនភាពទាក់ទាញអ្នកទិញបន្ថែម ខណៈគម្រោងអភិវឌ្ឍន៍ដីឡូតិ៍មួយចំនួន មិនសូវជា ផ្តោតការរៀបចំ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបានត្រឹមត្រូវនោះទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ លោកបានបន្តថា អ្នកអភិវឌ្ឍន៍ដីឡូត៍ ក៏គួរពង្រីកការពុះដីឡូតិ៍ចន្លោះពី១០គុណ២០ម៉ែត្រ និង២០គុណ៣០ម៉ែត្រ ដើម្បីជំរុញការអភិវឌ្ឍឱ្យបានយូរអង្វែង និងការប្រើប្រាស់ដីឱ្យមានប្រសិទ្ធិភាព ក្នុងការអភិវឌ្ឍលំនៅដ្ឋាន។

ទោះជាយ៉ាងណាក៏ដោយ ក៏លោកច្រឹក សុខនីមថ្លែងថា ក្នុងអំឡុងវិបត្តិកូវីដ១៩នេះ អ្នកអភិវឌ្ឍន៍មានការលំបាក ក្នុងទាក់ទាញអតិថិជនឱ្យជួយទិញគម្រោងរបស់គាត់។

លោកបានបន្តថា បច្ចុប្បន្ននេះ តាមការសង្កេតមើល ជាក់ស្តែងនៅតាមជាយក្រុង អ្នកអភិវឌ្ឍន៍មួយចំនួន បានផ្តោតលើការពុះដីឡូត៍ក្នុងទំហំ១០ គុណ២០ម៉ែត្ររួចហើយ​។ លោកបានលើកទឺកចិត្ត ដល់ការពុះដីឡូតិ៍ឱ្យមានទំហំ២០គុណ៣០ម៉ែត្រ ដើម្បីងាយស្រួល ការអភិវឌ្ឍន៍ និងការរស់នៅកាន់តែប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here