កម្ពុជានិងILOជំរុញការធ្វើបច្ចុប្បន្នភាពលើផែនការការងារដើម្បីឆ្លើយតបនឹងគោលនយោបាយជាតិគាំពារសង្គម

ដោយ: សាវុធ

ភ្នំពេញៈ បេឡាជាតិរបសសន្តិសុខសង្គម (ប.ស.ស) និងអង្គការអន្តរជាតិខាងការងារ (ILO) ជំរុញការធ្វើបច្ចុប្បន្នភាពលើវឌ្ឍនភាពការងារ និងផែនការការងារ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយជាតិគាំពារសង្គម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។

លោកអ៊ុក សមវិទ្យាអគ្គនាយកបេឡាជាតិរបសសន្តិសុខសង្គម (ប.ស.ស) នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចូលរួមប្រជុំពិភាក្សា ស្តីពីការធ្វើបច្ចុប្បន្នភាពលើវឌ្ឍនភាពការងារ និងផែនការការងារបន្តរវាងប.ស.ស ជាមួយអង្គការILO។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើចំណុចមួយចំនួន រួមមាន៖ គម្រោងស្តីពីការសិក្សា និងការវាយតម្លៃរបបធានារ៉ាប់រងសុខភាពនៃ ប.ស.ស ការសិក្សាស្រាវជ្រាវអំពីអនុលោមភាព នៃច្បាប់ស្តីពី របបសន្តិសុខសង្គម ការគាំទ្រលើយុទ្ធនាការផ្សព្វផ្សាយអំពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិត វគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍ណែនាំ នៃអភិបាលកិច្ចល្អ របស់សមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) ការគាំទ្រសម្រាប់ការអភិវឌ្ឍសមត្ថភាពផ្នែកវាយតម្លៃហានិភ័យហិរញ្ញវត្ថុ និងផ្នែកវិនិយោគមូលនិធិសន្តិសុខសង្គម ការធ្វើបទបង្ហាញស្តីពីផែនការលម្អិតផ្នែកអភិវឌ្ឍន៍ករណីប្រតិបត្តិការ នៃគម្រោងទំនើបភាវូបនីយកម្ម និងការអនុវត្តគម្រោងទំនើបភាវូបនីយកម្មដំណាក់កាលទី២។

លោកអ៊ុក សមវិទ្យាបានថ្លែងថា កិច្ចប្រជុំពិភាក្សាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការស្វែងយល់អំពីគ្នាឱ្យកាន់តែស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិការរវាង ប.ស.ស. ជាមួយអង្គការ អាយឡូ ដែលកន្លងមក អង្គភាពទាំងពីរបានបំពេញការងារជាមួយគ្នាយ៉ាងច្រើនទៅលើវិស័យគាំពារសង្គមកម្ពុជា ក៏ដូចជារបបសន្តិសុខសង្គម ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ឆ្លើយតបទៅនឹងគោលនយោបាយជាតិគាំពារសង្គម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here