ចំណេះដឹងហិរញ្ញវត្ថុ! តើអ្នកចាំបាច់ត្រូវតែខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុដែរទេ?

ដោយៈ សាវុធ

ភ្នំពេញៈ ជាទូទៅប្រជាជនកម្ពុជា រមែងស្វែងរកសេវាប្រាក់កម្ចីឥណទាន ពីធនាគារ ឬស្ថាប័នណាមួយ ដើម្បីយកមកបណ្ដាក់ទុនរកស៊ី ទិញផ្ទះសម្បែង ឬសម្រាប់ទិញយាន្ដជំនិះប្រចាំថ្ងៃ។

ដោយសារតែប្រទេសកាន់តែរីកចម្រើនទៅមុខ ហើយតម្រូវការរបស់មនុស្សក៏កាន់តែច្រើនឡើង អាស្រ័យហេតុនេះហើយ ទើបជំរុញឲ្យមនុស្សស្វែងរកប្រាក់កម្ចីសម្រា​ប់តម្រូវការផ្ទាល់ខ្លួន។ យ៉ាងណាមិញប្រាក់កម្ចីទាំងនេះ អាចហុចជាផលវិជ្ជមាននិងអវិជ្ជមានដល់ខ្លួនអ្នកផ្ទាល់។

ទី១) ត្រូវសម្រេចចិត្តថាគួរខ្ចីឬមិនគួរខ្ចី
មុនពេលឈានទៅរកការសម្រេចចិត្ត ខ្ចីប្រាក់ពីធនាគារ អ្នកគប្បីពិចារណាលើចំណុចមួយចំនួន និងសួរខ្លួនឯងថា៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តើអ្នកពិតជាត្រូវការខ្ចីចាំបាច់ដែរឬទេ?
តើមានវិធីណាផ្សេងសម្រាប់ការចំណាយ ក្រៅពីស្វែងរកប្រាក់កម្ចីឬទេ?
តើអ្នកមានសមត្ថភាពក្នុងការសង និងបង់ការប្រាក់នៃប្រាក់កម្ចីនេះឬទេ?
ពេលខ្លះមនុស្សមួយចំនួន សម្រេចចិត្តទទួលយកប្រាក់កម្ចី ដើម្បីតែការចំណាយតាមចំណង់ចិត្តមួយគ្រា មិនបានគិតវែងឆ្ងាយថា តើពួកគាត់មានលទ្ធភាពបង់សំណង ឬមានវិធីណាផ្សេង ក្នុងការទិញរបស់នោះ ដោយមិនចាំបាច់ត្រូវការប្រាក់កម្ចី ដូចជា ទិញរបស់មួយទឹក ឬចាំដល់វាធ្លាក់ថ្លៃសិនសឹមទិញជាដើម។

ទម្លាប់សន្សំប្រាក់ ដើម្បីទិញរបស់អ្វីមួយ ប្រហែលជាមិនសូវពេញនិយមសម្រាប់យុវជនខ្មែរមួយចំនួនទេ ប៉ុន្ដែនេះជាទម្លាប់ល្អ ដែលបង្រៀនឲ្យអ្នកអត់ធ្មត់សន្សំសំចៃ ដើម្បីយកទៅទិញរបស់ដែលចង់បាន ជាជាងយកឈ្មោះទៅខ្ចីប្រាក់ធនាគារ សម្រាប់ភាពហឺរហាររបស់ខ្លួន។

ទី២) បើអ្នកសម្រេចចិត្តថាខ្ចី
ជ្រុលជាសម្រេចចិត្តថាខ្ចីហើយ ព្រោះទាល់ជម្រើស អ្នកក៏ចាំបាច់ត្រូវដឹងពីលទ្ធភាពរបស់ខ្លួនឯងដែរ ថាតើប្រាក់កម្ចីប៉ុន្មាន ដែលអ្នកមានលទ្ធភាពបង់ប្រាក់សំណងប្រចាំខែ? ការប្រមាណមើលពីអ្វីដែលអ្នកអាចធ្វើបាន សម្រាប់កាត់កងបំណុល អាចជួយឲ្យជៀសវាង ពីការទទួលយកកម្ចីលើសកម្រិត បន្ទាប់មកជំពាក់គេវន្ដ័កតាមក្រោយ។ ក្រោ​យពីបានប្រាក់ដល់ដៃហើយ អ្នកចាំបាច់ត្រូវចេះចាយវាយឲ្យត្រូវចំណុច និងតាមកំណត់ បើមិនដូច្នោះទេ អាចនឹងឈានទៅរកការស្វែងរកប្រាក់កម្ចីបន្ថែម ដែលជាបន្ទុកសម្រាប់អ្នកពេលក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here