ការសិក្សាៈ ក្នុងឆ្នាំ២០២១នេះ ខណ្ឌចំការមនឈរនៅលេខរៀងទី២ ដែលមានចំនួនអុ្នកស្វែងរកអចលនទ្រព្យច្រើនជាងគេ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ខណ្ឌចំការមន ជាខណ្ឌឈរទី២ ដែលមានចំនួនអុ្នកស្វែងរកអចលនទ្រព្យនៅទៅនោះ ច្រើនជាងគេ សម្រាប់ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីខណ្ឌបឹងកេងកង។ នេះតាមការសិក្សារបស់ក្រុមហ៊ុន Realestate.com.kh ចេញផ្សាយនៅដើមខែមិថុនា ឆ្នាំ២០២១នេះ។

ខណ្ឌ ដែលជាមួយនឹងទីតាំងស្ថិតនៅក្នុងទីប្រជុំជនផ្នែកខាងត្បូងនេះ ទទួលបានប្រជាប្រិយភាពពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុក ជនបរទេសរស់នៅក្នុងស្រុក និងភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ ដោយភាគច្រើននៅខណ្ឌនេះសម្បូរទៅដោយផ្ទះអាជីវកម្ម ភោជនីដ្ឋាន ហាងកាហ្វេ និងហាងទំនិញផ្សេងៗជាច្រើនមុខ។ ខណ្ឌនៅមានអ្នកស្វែងរកទិញ និងជួលអចលនទ្រព្យមិនដាច់តាំងពីដើមឆ្នាំ២០២១មក។

ប្រភេទអចលនទ្រព្យដែលគេនិយមស្វែងរកនៅក្នុងខណ្ឌចំការមនមាន៖១. អាផាតមិន/ខុនដូ ២. ផ្ទះផ្ទាល់ដី៣. អាគារ រឺផ្ទះសម្រាប់ប្រកបអាជីវកម្ម និង៤. ដី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាយិកាក្រុមហ៊ុន AMATAK Property Service លោកស្រីតាំង ហួរធ្លាប់ថ្លែងប្រាប់ថា នៅក្នុងចំណោមខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញនេះ ខណ្ឌចំការមន នៅតែជាតំបន់ដែលមានសក្ដានុពល និងភាពទាក់ទាញខ្លាំងក្នុងការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យ។

លោកស្រីបានបញ្ជាក់ថា “កត្តាជាច្រើនដែលធ្វើឱ្យខណ្ឌមួយនេះ នៅតែមានភាពទាក់ទាញខ្លាំង ដោយសារតែក្រៅពីជាតំបន់នៅកណ្តាលក្រុង ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងមមាញឹក ថែមទាំងមានហេដ្ឋារចនាសម្ព័ន្ធច្រើនមិនចាញ់តំបន់បឹងកេងកងនោះទេ ហើយអ្វីដែលសំខាន់គឺកត្តាតម្លៃនៅធូថ្លៃ បើប្រៀបធៀបទៅនឹងតំបន់បឹងកេង”។

លោកស្រីបន្តថា “គម្រោងអភិវឌ្ឍន៍នៅក្នុងខណ្ឌមួយនេះភាគច្រើនជាប្រភេទអគារសណ្ឋាគារ អគារខុនដូ អាផាតមិន និងអគារពាណិជ្ជកម្មបម្រើដល់វិស័យការិយាល័យផងដែរ”។

នៅក្នុងរាជធានីភ្នំពញមានខណ្ឌសរុប ចំនួន១៤ដែលរួមមាន ខណ្ឌព្រែកព្នៅ ខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ ខណ្ឌមានជ័យ ខណ្ឌឬស្សីកែវ ខណ្ឌ៧មករា ខណ្ឌច្បារអំពៅ ខណ្ឌទួលគោក ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ ខ័ណ្ឌបឹងកេងកង និងខ័ណ្ឌកំបូល ដែលខណ្ឌនីមួយៗ បាននឹងកំពុងមានការរីករីកចំរើនលើគម្រោងវិនិយោគជាច្រើន រួមមាហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ និងលំនៅឋានជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here