ដោយៈ សាវុធ
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ១៩៥៤ បន្ទាប់ពីប្រទេសកម្ពុជា ទទួលបានឯករាជ្យពីអានិគមនិយមបារាំង និងបន្ទាប់ពីវិទ្យាស្ថានបោះប្រាក់ឥណ្ឌូចិនត្រូវបានបិទទ្វារ។
ធនាគារជាតិនៃកម្ពុជាមានប្រវត្តិយូរអង្វែង ដែលអាច បែងចែកជាបួនដំណាក់កាលដូចខាងក្រោម៖
– ឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៦៤: ប្រទេសកម្ពុជាបានទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំងក្នុងឆ្នាំ១៩៥៤ ហើយធនាគារជាតិនៃកម្ពុជាក៏ត្រូវបានបង្កើតឡើង។ ធនាគា រជាតិនៃកម្ពុជា ទទួលភារៈផ្តាច់មុខជាអ្នកបោះពុម្ពប្រាក់រៀល ដែលជារូបិយវត្ថុជាតិ និងគ្រប់គ្រងប្រព័ន្ធធនាគារនៅកម្ពុជា។
– ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩: ធនាគារជាតិនៃកម្ពុជា ត្រូវបានបិទដោយសាររបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។ អគារស្នាក់ការត្រូវបានកម្ទេច រូបិយវត្ថុជាតិត្រូវបានឈប់ប្រើប្រាស់ ហើយប្រព័ន្ធធនាគារត្រូវបានលុបបំបាត់ចោលទាំងស្រុង។
– ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣: ធនាគារជាតិនៃកម្ពុជា ត្រូវបានកសាងឡើងវិញពីចំណុចសូន្យ ។ ទន្ទឹមនេះ រូបិយវត្ថុជាតិក៏ត្រូវបានបោះផ្សាយឡើងវិញ។ កម្ពុជាបានប្តូរពីសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារសេរី។
– ឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន: ប្រព័ន្ធធនាគារត្រូវបានពង្រឹង និងធ្វើទំនើបភាវូបនីយកម្មជាលំដាប់ ហើយកម្ពុជាបានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿននៅលើពិភពលោក៕