ចំណេះដឹងអាជីវកម្ម! តើទីតាំងរកស៊ីពិតជាសំខាន់បែបណា?

ដោយៈ សាវុធ
ភ្នំពេញៈ អាជីវកម្ម ឬក្រុមហ៊ុនណាក៏ដូច ក្រុមហ៊ុនណាដែរ យើងតែឃើញមាននៅតាមបណ្ដោយផ្លូវធំ ទោះបីជួលអគារសម្រាប់ធ្វើជាការិយាល័យក៏ដោយ ក៏នៅតាមប     ណ្ដោយផ្លូវធំដែរ។

តើអ្នកមានឆ្ងល់ទេ ហេតុអ្វីបានជាម្ចាស់អាជីវកម្មទាំងនោះ មិនទៅរកអាគារ ឬដាក់ទីតាំងក្រុមនៅជាយក្រុង ដែលមិនមានមនុស្សអ៊ូអរទៅ? ថ្ងៃនេះ យើងនឹងចែករំលែកចំនេះដឹងចខ្លះដ៏លោកអ្នក៖

ទី១) ធ្វើអោយអាជីវកម្មរបស់មានគេស្គាល់ច្រើន

ការពិតណាស់ បើអាជិវកម្ម ហាងទំនិញ ផ្សេងៗតែងដាក់ទីតាំងស្របទៅតាមអតិថិជនរបស់អ្នក ថាអតិថិជនរបស់មាននៅកន្លែងណាខ្លះ និងដឹងពីកន្លែងណាដែលមានអតិថិជនរបស់អ្នកស្គាល់ច្រើន ដូចជា អ្នកបើកហាងលក់សំលៀកបំពាក់មួយ អ្នកប្រាកដជាអ្នករកទីតាំងណាដែលមានមនុស្សច្រើន អ្នកមិនអាចបើកហាងលក់សំលៀក បំពាក់នៅផ្លូវស្ងាត់ មិនសូវមានអ្នកស្គាល់នៅទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វាធ្វើអោយអតិថិជនរបស់អ្នក ងាយនឹងរកទីតាំងរបស់អ្នកឃើញ បើអ្នកបើកអាជីវកម្មនៅផ្លូវ ឬ កន្លែងមានពេញនិយមសម្រាប់ការបើកអាជីវកម្មនោះ។ បើកាលណាអាជីវកម្មរបស់អ្នក មាននៅកន្លែងដែលមានអ្នកដំណើរផ្លូវកាត់ច្រើន វាធ្វើអោយអតិថិជនរបស់អ្នកដឹង និងស្គាល់ទីតាំងអាជីវកម្មរបស់បានច្រើន។

ទី២) លក់ដាច់

បើកាលណាអាជីវកម្មរបស់មានអ្នកស្គាល់ច្រើន អ្នកនឹងលក់ដាច់បានច្រើនទៅតាមនឹងដូចគ្នាដែរ។ ពីអតិថិជនម្នាក់ទៅអតិថិជនម្នាក់តែងមានមិត្ត ឬសាច់ញាតិ កាលណាពួកគេបានប្រើប្រាស់សេវាកម្ម ឬទិញ ទំនិញរបស់អ្នកហើយ ពួកអាចនឹងណែនាំ ក្រុមហ៊ុន របស់អ្នក បើពួកគេមានមិត្ត ឬសាច់ញាតិមានតម្រូវការ ទិញផលិតផលរបស់អ្នកនោះ ព្រោះពួកគេងាយស្គាល់ បើអតិថិជនរបស់ណែនាំប្រាប់ ពួកគេអាចមករកបានដោតខ្លួនឯង ដោយមិនចាំបាច់អោយផែនទីមើលនោះទេ។ ធម្មតាទេបើមានទីតាំងអតិថិជនងាយស្រួលរកនិងមកជួយជាវច្រើន។

ទីតាំងអាជីវកម្ម គឺជាផ្នែកសំខាន់មួយសម្រាប់ម្ចាស់អាជីវកម្ម គ្រប់រូបត្រូវតែគិតដល់ ហើយនឹងស្វែងរកទីតាំងដែលសាកសម និង ប្រភេទអាជីវកម្ម

LEAVE A REPLY

Please enter your comment!
Please enter your name here