តើធនាគារណាធំជាងគេ និងមានលុយច្រើនជាងគេក្នុងពិភពលោកស្ថិតនៅ ក្នុងប្រទេសណា?

ដោយៈឧត្តម
អន្តរជាតិៈ លោកអ្នកប្រហែលជាបានស្គាល់រួចមកហើយនូវធនាគារធំៗ និងល្បីឈ្មោះទូទាំងពិភពលោក។ ប៉ុន្តែតើអ្នកដឹងទេថា ធនាគារណាធំជាងគេ និងមានលុយច្រើនជាងគេក្នុងពិភពលោក ហើយវាស្ថិតនៅក្នុងប្រទេសណា? អញ្ចឹងតោះ! មកស្វែងយល់ត្រួសៗទាំងអស់គ្នា។

យោងតាមគេហទំព័រ fxssi.com ដែលបានចុះផ្សាយកាលពីថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២១កន្លងមកនេះឱ្យដឹងថា ធនាគារឧស្សាហកម្ម និងពាណិជ្ជចិន(Industrial and Commercial Bank of China (ICBC) បានជាប់ឈ្មោះជាធនាគារដែលធំជាងគេ និងមានលុយច្រើនជាងគេក្នុងពិភពលោក។

យោងតាមគេហទំព័រដដែលនេះឱ្យដឹងថា ការដាក់ចំណាត់ថ្នាក់ធនាគារធំៗ បំផុតក្នុងពិភពលោក គឺធ្វើឡើងដោយយោង ទៅលើទ្រព្យសកម្មសរុបរបស់ធនាគារទាំងនោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យចុងក្រោយបានបង្ហាញថា ធនាគារ ICBC មានទ្រព្យសកម្មសរុបរហូតដល់ទៅ៤.៩១៣ពាន់លានដុល្លារ ហើយមូលធនទីផ្សារ(market capitalization) របស់ធនាគារនេះ មានសរុបដល់ទៅ២៣១ពាន់លានដុល្លារ។

ធនាគារនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី០១ មករា ឆ្នាំ១៩៨៤ ហើយបច្ចុប្បន្នមានបុគ្គលិកជាង៤៥០.០០០នាក់។ ដោយមានទីស្នាក់ការកណ្ដាល នៅក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន ធនាគារយក្សដែលគ្រប់គ្រងដោយរដ្ឋមួយនេះ ទទួលបានទុនពីក្រសួងហិរញ្ញវត្ថុចិន។

ធនាគារផ្សេងៗគ្នារបស់មហាយក្សចិន បានជាប់ចំណាត់ថ្នាក់កំពូលនេះ រយៈប៉ុន្មា​នឆ្នាំជាប់ៗគ្នា ក្លាយជាធនាគារដែលធំជាងគេ និងមានលុយច្រើនជាងគេក្នុងពិភពលោក។ នោះសរបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា សេដ្ឋកិច្ចរបស់មហាយក្សនៅអាស៊ី មួយនេះរីកចម្រើនខ្លាំងមិនធម្មតាឡើយក្នុងមួយឆ្នាំៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here