រដ្ឋាភិបាលគ្រោងសាងសង់Towerខ្ពស់មួយនៅកណ្តាលទន្លេសាបសំរាប់ធ្វើជាមជ្ឈមណ្ឌលទេសចរណ៍

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញគំរោងសាងសង់តួប៉ម(Tower)ធំនិងខ្ពស់មួយនៅកណ្តាលបឹងទន្លសាប សម្រាប់ធ្វើជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ទាក់ទាញ។

លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ក្នុងគំរោងសាងសង់ផ្លូវជាតិថ្មីមួយខ្សែប្រវែងប្រមាណ៧០ឡីឡូម៉ែត្រ តភ្ជាប់រវាងទីក្រុងសៀមរាប ឆ្ពោះទៅក្រុងបាត់ដំបង ក្រសួងមានគំរោងសាងសង់Towerខ្ពស់មួយ សម្រាប់ជាមជ្ឈមណ្ឌលទេសចរណ៍ សំរាកលំហែរកាយគយគន់ទេសភាពទន្លេសាបពីលើTowerនោះ ដែលគំរោងបែបនេះ បានរៀបចំរួចហើយនៅប្រទេសកូរ៉េ ជប៉ុន និងទីក្រុងហុងកុងជាដើម។

លោកបន្តថា “មជ្ឈមណ្ឌលទេសចរណ៍នេះ អាចផ្តល់ឱកាសឲ្យភ្ញៀវទេសចរណ៍សំរាកលំហែរ គយគន់ទេសភាព ញាំអាហារជាដើម ព្រោះទន្លេសាបរបស់យើងស្អាតណាស់ បើមើលពីលើអាកាស”។លោកបន្តថា “Towerបែបនេះ គឺស្ថិតលើផ្លូវដែលសាងសង់ពីសៀមរាប ទៅក្រុងបាត់ដំបង ព្រោះគំរោងនេះ មានស្ពានដ៏វែងមួយឆ្លងកាត់ទន្លេសាប”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកវ៉ាស៊ីម សូរិយាបានបន្តថា គម្រោងនេះស្ថិតក្នុងផែនការអាទិភាព ព្រោះឯក ឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកមានឆន្ទះខ្ពស់ និងមានបំណងចង់បានផ្លូវនេះណាស់។

លោកបន្តថា ទោះជាយ៉ាងណាគំរោងនេះ មិនទាន់បានសិក្សាចប់នៅឡើយទេ ព្រោះមានក្រុមហ៊ុនជាច្រើនសិក្សាជាបន្តបន្ទាប់ ហើយគម្រោងនេះ មិនដឹងថារដ្ឋាភិបាលអនុញ្ញាត្តឲ្យក្រុមហ៊ុនឯកជន ឬប្រើប្រាស់ថវិកាជាតិ ឬហិរប្បទានពីដៃគូអភិវឌ្ឈន៍ឬយ៉ាងណានៅឡើយទេ។

ទន្លេសាបជាបឹងទឹកសាបមួយ ដែលមានទំហំធំជាងគេ និងមានជីវចម្រុះច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយរដ្ឋាភិបាលហៅបឹងនេះជា “ជង្រុកត្រី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here