ចំណេះដឹងហិរញ្ញវត្ថុ! តើកម្ចីរយៈពេលខ្លីនិងកម្ចីរយៈពេលមានភាពខុសគ្នាដូចម្តេច?

ដោយៈ  សាវុធ
ភ្នំពេញៈ ការស្នើសុំប្រាក់កម្ចីកើតឡើងជាទូទៅ មិនថានៅស្រុកគេឬនៅកម្ពុជា។ មួយវិញទៀត រយៈពេលកម្ចីត្រូវបានបែងចែកជាពីរគឺ រយៈពេលវែងនិងរយៈពេលខ្លី។ ខាងក្រោមនេះជាចំណុចខុសគ្នា៖

កម្ចីរយៈពេលខ្លី

កម្ចីរយៈពេលខ្លី ត្រូវបានកំណត់ដោយធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុថា ជាកម្ចីដែលមានរយៈមិនលើសពី ១២ខែ។ ប្រភេទកម្ចីនេះផ្ដល់ប្រយោជន៍ ដល់អតិថិជនទាំងឡាយដែលត្រូវការប្រាក់ជាបន្ទាន់ ដើម្បីទៅដោះទាល់ ឬបង្កើតអាជីវកម្ម បង់ថ្លៃសេវាកម្ម ឬយកទៅបង្វិលលុយជាបណ្ដោះអាសន្ន សម្រាប់ជំនួញរបស់ពួកគេសម្រាប់ក្នុងរយៈពេលខ្លី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាទូទៅកម្ចីប្រភេទនេះ មានការប្រាក់ខ្ពស់ជាង កម្ចីរយៈពេលវែង។ លក្ខណៈដែលគួរដឹងសម្រាប់កម្ចីរយៈពេលខ្លីគឺ អាចខ្ចីបានចំនួនសមរម្យ មិនទាមទារឯកសារច្រើន រយៈពេលកំណត់ក្នុងការសងខ្លី ឆាប់ទទួលបានកម្ចី អាចមានសុវត្ថិភាពឬមិនសុវត្ថិភាព។

កម្ចីរយៈពេលវែង

មិនខុសពីកម្ចីរយៈពេលខ្លីនោះទេ សុទ្ធតែត្រូវបានកំណត់ដោយធនាគារ ឬគ្រឹះស្ថា​នហិរញ្ញវត្ថុ។ យ៉ាងណាមិញចំណុចដែលខុសគ្នានោះគឺ វាជាកម្ចីដែលមានរយៈពេលវែងលើសពី១២ខែ ពោលគឺអាចពី១ឆ្នាំ ទៅ២០ឆ្នាំ ឬ៣០ឆ្នាំដែលមានដូចជា កម្ចីសម្រាប់ឡាន កម្ចីទិញផ្ទះ ទិញដី ឬផ្ទាល់ខ្លួន។

លក្ខណៈខុសគ្នានោះគឺ អ្នកអាចស្នើរសុំចំនួននៃទឹកប្រាក់កម្ចីបានច្រើន ទាមទារ   ឲ្យមានវត្ថុបញ្ចាំ ត្រូវការឯកសារច្រើន មានរយៈពេលយូរតែការប្រាក់ទាប៕ Spean៕

LEAVE A REPLY

Please enter your comment!
Please enter your name here