វិនិយោគិនអចលនទ្រព្យបរទេសនឹងចាប់ផ្តើមត្រឡប់មកកម្ពុជាឡើងវិញនៅចុងឆ្នាំនេះ

ដោយៈសាវុធ

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអលនវត្ថុកម្ពុជា (CVEA) រំពឹងថា វិនិយោគិនបរទេសលើវិស័យអចលនទ្រព្យ នឹងចាប់ផ្តើមត្រឡប់មកចូលវិនិយោគនៅកម្ពុជាឡើងវិញនៅចុងឆ្នាំនេះ ដែលនឹងធ្វើឱ្យវិស័យមួយនេះ ងើបឡើងវិញយ៉ាងចាប់រហ័ស។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអលនវត្ថុកម្ពុជា បានថ្លែងក្នុងសន្និសីទសារព៌តមាន ទាក់ទងនឹងបច្ចុប្បន្នភាពអចលនទ្រព្យមួយកាលពីថ្មីៗនេះថា វិស័យអចលនទ្រព្យនៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ នឹងមានកំណើនសក្តានុពលឡើងវិញ ព្រោះនៅពេលវិបត្តិកូវិដ១៩ ត្រូវបានគ្រប់គ្រងក្នុងថ្នាក់ជាតិ តំបន់ និងពិភពលោក ដូច្នេះចរន្តនៃការធ្វើដំណើររបស់ប្រជាជនកម្ពុជា ក៏ដូចជាលើពិភពលោក មានច្រើន ដែលធ្វើឱ្យចរន្តនៃការធ្វើជំនួញមានការកើនឡើងវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងបន្តថា “ការត្រឡប់មកវិញរបស់វិនិយោគិនបរទេស នាខាងមុខនេះកើនឡើងច្រើន ពិសេសវិនិយោគជនជាតិចិន ដែលនឹងត្រៀមមកកម្ពុជាឡើងវិញ ហើយពួកគេមកវិនិយោគមិនត្រឹមតែនៅភ្នំពេញនោះទេ ប៉ុន្តែថែមបណ្តាខេត្តផ្សេងៗ ពិសេសនៅខេត្តព្រះសីហនុ”។

លោកបានឱ្យដឹងទៀតថា ការធ្វើពាណិជ្ជកម្មនៅក្នុងវិស័យជាច្រើន គឺត្រូវតែមានកំណើនខ្ពស់ជាងមុន។ មូលហេតុ គឺដោយសារកំណើននៃការវិនិយោគកាន់កើនឡើង វិនិយោគិនជាតិ និងជនជាតិបរទេសចាប់ផ្តើម ចូលមកវិនិយោគនៅកម្ពុជាឡើងវិញ ដោយពួកគាត់នឹងមើលឃើញអំពីទំនុកចិត្ត និងឱកាសក្នុងការវិនិយោគ ដែលនឹងធ្វើឱ្យវិស័យអចលនទ្រព្យនមានការរីកចម្រើនជាងមុន។

ជាមួយគ្នានេះ លោកលឹម សុជាតិប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានលើកឡើងថា វដ្តសេដ្ឋកិច្ចហាក់ដូចកើតឡើងរៀងរាល់១០ម្តង ទាក់ទងនឹងវិបត្តិសេដ្ឋកិច្ច ប៉ុន្តែបន្ទាប់ពីវដ្តនៃការធ្លាក់ចុះ នៃសេដ្ឋកិច្ចនេះ សេដ្ឋកិច្ចនឹងកើនឡើងខ្លាំង។

លោកសង្ឃឹមថា “កំណើនសេដ្ឋកិច្ច ពិសេសវិស័យអចលនទ្រព្យ នឹងកើនឡើងវិញខ្លាំងជាងមុនកម្រិតវិបត្តិកូវីដ១៩”៕

LEAVE A REPLY

Please enter your comment!
Please enter your name here