ឧកញ៉ា​ចេង ខេងៈ​ភ្នាក់ងារ​អចលនទ្រព្យ​ដើរតួនាទី​សំខាន់​ណាស់​ក្នុងការ​សម្រប​សម្រួលកា​រទិញ លក់

ដោយៈ​លក្ខិណា

ភ្នំពេញៈ ក្នុង​វិស័យ​អចលនទ្រព្យ ភ្នាក់ងារ​អចលនទ្រព្យ​បាន​ដើរតួនាទី​ជា​អ្នកសម្របសម្រួល​រវាង​អ្នកលក់​និង​អ្នកទិញ ដែល​បានធ្វើឱ្យ​សកម្មភាព នៃ​ការទិញ​លក់​ហាក់​មាន​កំណើន​ជាង​មុន។

លោក​ឧកញ៉ា​ចេង ខេង អគ្គនាយក​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ស៊ី​ភី​អិ​ល​បាន​មានប្រសាសន៍​ដឹងថា​ភ្នាក់ងារ​អចលនទ្រព្យ គឺជា​អ្នកសម្របសម្រួល ក្នុង​ការទិញ​លក់​អចលនទ្រព្យ។ មិនតែប៉ុណ្ណោះ ភ្នាក់ងារ​អចលនទ្រព្យ ក៏​ជា​អ្នកវាយតម្លៃ​និង​បានដឹង​ពី​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​ណាមួយ​រួចទៅហើយ។

លោក​បន្តថា “ដូច្នេះ សម្រាប់​អ្នក​ចង់​លក់ និង​ចង់​ទិញ​អចលនទ្រព្យ​គឺអាច​ដាក់លក់​និង​ទិញ​ត្រូវ​នូវ​អ្វីដែល​ចង់បាន” ។ លោក​ថា “ជាទូទៅ អ្នកលក់​តែងតែ​ចង់បាន​តម្លៃ​ខ្ពស់ ចំណែក​អ្នកទិញ​តែងតែ​ចង់បាន​តម្លៃ​ទាប ដូច្នេះហើយ​ទើប​អចលនទ្រព្យ​ដែល​មិន​ឆ្លងកាត់​ការវាយតម្លៃ លក់​មិន​ងាយ​ចេញ​ដូច​អចលនទ្រព្យ​ដែល​ឆ្លងកាត់​ការវាយតម្លៃ” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ឧកញ៉ា​ចេង ខេង​បាន​បន្តថា ការធ្វើការ​ជាមួយ​ភ្នាក់ងារ​អចលនទ្រព្យ ក៏​អាចជួយ​រក​អចលនទ្រព្យ សម​តាម​បំណង​របស់​អ្នកទិញ​ថែមទៀត​ផង ពីព្រោះ​ក្រុមហ៊ុន​ខ្លះ​មាន​ភ្នាក់ងារ​ស្ទើរតែ​គ្រប់​ខេត្ត​គ្រប់​តំបន់ និង​អាចជួយ​អ្នកទិញ និង​អ្នកលក់​ក្នុងការ​រៀបចំ​បែបបទ​ឯកសារ​ផ្លូវច្បាប់​ជូន​អ្នកទិញ និង​អ្នកលក់ ដោយ​មិនមាន​ទំនាស់​គ្នា។

លោក​ឧកញ៉ា​ក៏បាន​ប្រាប់​ពី​គន្លឹះ ដែល​អាចឱ្យ​អ្នកទិញ​អចលនទ្រព្យ​បាន ក្នុង​ទីតាំង​ល្អ​និង​សម​តាម​បំណង​ផងដែរ ទី១គឺ​ការត្រៀម​ថវិកា​រួចរាល់ ក្នុងការ​ដាក់​កក់​ចង​អ្នកលក់ ព្រោះ​ពេលខ្លះ​បើ​មិនមាន​ថវិកា​ក្នុង​ដៃ សម្រាប់​ទិញ​អចលនទ្រព្យ​នោះទេ ហើយ​រង់ចាំ​ពេល​ក្រោយ​អ្នកទិញ នឹង​បាត់​ឱកាស​ក្នុងការ​ក្លាយជា​ម្ច​ស់​អចលនទ្រព្យ។

យោងតាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កន្លងមក​បាន​បញ្ជាក់ថា បច្ចុប្បន្ន​កំណើន​ក្រុមហ៊ុន​ចុះបញ្ជី ជា​ភ្នាក់ងារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា ចាប់ផ្ដើម​កើនឡើង​ម្ដងបន្តិចៗ ក៏ប៉ុន្តែ​ក៏​នៅមាន​ក្រុមហ៊ុន និង​ភ្នាក់ងារ​ជាច្រើន​ទៀត​មិនទាន់មាន​អាជ្ញាប័ណ្ណ ក្នុង​ការធ្វើ​អាជីវកម្ម​ជា​ភ្នាក់ងារ​អ​ចនទ្រ​ព្យ នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ដែល​តម្រូវឱ្យ​អ្នកស្វែងរក​សេវាកម្ម​អចលនទ្រព្យ ត្រូវ​សម្លឹង​រក​អ្នក​ដែលមាន​អាជ្ញាប័ណ្ណ​និង​ជំនាញ​ច្បាស់លាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here