ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ពី​ភ្នំពេញ​ទៅ​បណ្ដា​ខេត្ត ជំរុញឱ្យមាន​ការវិនិយោគ​បន្ថែម

ដោយ​ប៊ី

ភ្នំពេញ ៖ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ពី​ភ្នំពេញ ទៅកាន់​បណ្ដា​ខេត្ត​នានា​នឹង​ជំរុញ​និង​ទាក់ទាញ ដល់​ការវិនិយោគ​នៅក្នុង​ខេត្ត​នោះ​កាន់តែខ្លាំង ជាពិសេស​បណ្ដា​ខេត្ត​ដែលមាន​សក្ដានុពល​ខ្លាំង​ក្នុងការ​ទាក់ទាញ​វិនិយោគិន ក្នុង​និង​ក្រៅប្រទេស ។

អ្នកជំនាញ អចលនទ្រព្យ​ជាច្រើន​បានលើកឡើងស្រដៀងៗគ្នា​ថា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល​ត​ភ្ជាប់​ពី​ភ្នំពេញ ទៅកាន់​បណ្ដា​ខេត្ត​នានា​ក្នុងប្រទេស​គឺជា​កត្តា​ទាក់ទាញ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅប្រទេស​បន្ថែមទៀត  ។

លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានឱ្យដឹង​ផងដែរ​ថា  ទីណា​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ទីនោះ​នឹង​ទទួលបាន​ការវិនិយោគ​និង​ចាប់អារម្មណ៍​ពី​សំណាក់​វិនិយោគិន ជាក់ស្ដែង​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ត្រូវធ្វើ​ឡើងជា​បន្តបន្ទាប់​ដើម្បី​ទាក់ទាញ​ដល់​វិនិយោគិន​ក្នុង​និង​ក្រៅប្រទេស​ដាក់ទុន​វិនិយោគ ។ អ្នកវិនិយោគ​គេ​សម្លឹងមើល​ទីតាំង​ណា​ដែលមាន​ការអភិវឌ្ឍ​ផ្លូវថ្នល់ ប្រព័ន្ធ​ទឹក និង​ភ្លើង ហើយ​បន្ទាប់មក​គេ​នឹង​ជ្រើសរើស​ធ្វើជា​ទីតាំង​សម្រាប់​ការអភិវឌ្ឍ​គម្រោង​របស់​ពួកគេ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា ដូចគ្នានេះដែរ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅកាន់​បណ្ដា​ខេត្ត​សក្ដានុពល​នឹង​ជំ​រុញឱ្យ​វិនិយោគិន​ទៅ​បណ្ដាក់​ទុនវិនិយោគ​នៅក្នុង​ខេត្ត​នោះ​ផងដែរ ហើយ​សព្វថ្ងៃនេះ រដ្ឋាភិបាល​បាន​ពង្រីក​ផ្លូវ​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅកាន់​បណ្ដា​ខេត្ត​ដូចជា​ផ្លូវជាតិ​លេខ៣ពី​ភ្នំពេញ ទៅកាន់​ខេត្តកំពត ផ្លុ​វ​ល្បឿន​លឿន​ភ្នំពេញ ក្រុងព្រះសីហនុ និង​ផ្លូវជាតិ​លេខ​ទៅកាន់​ខេត្តសៀមរាប​ជាដើម ។

លោក​ថា៖« ការធ្វើដំណើរ​ពី​ភ្នំពេញ ទៅកាន់​ខេត្ត​មួយចំនួន ពេលនេះ គេ​អាច​ទៅមក​វិល​ល្ងាច​ដោយ​មិនចាំបាច់​សម្រាក​នៅ​ទីនោះ​ក៏បាន​ដែរ ដោយសារតែ​ផ្លូវ​ស្រួល​អាចធ្វើ​បាន​លឿន​រហ័ស ដូចនេះ​វិនិយោគិន​អាច​ទៅ​មើល​គម្រោង​ណាមួយ​ភ្លេ​ត​ហើយ​ត្រលប់មក​ភ្នំពេញ​ដោយ​ងាយស្រួល​និង​អាច​សល់​ពេលវេលា​សម្រាប់​ធ្វើការ​ទៀត​ផង » ។

យោងតាម​របាយការណ៍​ស្ថិតិ​បំណុល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់ថា ក្នុងចំណោម​ថវិកា​បំណុល​ដែល​កម្ពុជា​ទទួលបាន​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​គឺ​ភាគច្រើន​លើសលុប​យកមក​អភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​តែម្ដង ហើយ​បច្ចុប្បន្ននេះ​រដ្ឋាភិបាល​នៅតែ​បន្ត​អភិវឌ្ឍ​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ពី​ភ្នំពេញ ទៅកាន់​បណ្ដា​ខេត្ត​សក្ដានុពល​និង​ក្នុង​ខេត្ត​នោះ​ផ្ទាល់​តែម្ដង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here