វិនិយោគិន​អចលនទ្រព្យ​មួយរូប​រំពឹងថា​ក្រុង​បូកគោ​នឹង​ក្លាយជា​ទីក្រុង​បៃតង​ដ៏​មានសក្ដានុពល​នៅពេល​អនាគត

ដោយៈ​លក្ខិណា

ភ្នំពេញៈ ក្រោយពេល​រដ្ឋាភិបាល ប្រកាស​បង្កើត​រដ្ឋបាល​ក្រុង​ថ្មី ក្នុង​ទឹកដី​ខេត្តកំពត គឺ​ក្រុង​បូកគោ បណ្ដា​វិនិយោគិន​ជាច្រើន បានបង្ហាញ​ពី​សុ​ទិ​ដិ្ឋ​និយម ចំពោះ​ក្រុង​ថ្មី​នេះហើយ​រំពឹងថា ទីក្រុង​ថ្មី​មួយ​នេះ នឹង​ក្លាយជា​ទីក្រុង​បៃតង និង​មាន​សក្ដានុពល​ទាក់ទាញ​សម្រាប់​វិនិយោគ​ទាំង​វិនិយោគិន ក្នុង​និង​ក្រៅប្រទេស​នៅពេល​អនាគត។

អគ្គនាយក​ក្រុមហ៊ុន Youngsia Real Estate លោក Cooler Tan ម្ចាស់​គម្រោង បូកគោ​លែ​ន​ដ៏ ក្នុង​ទឹកដី​ខេត្តកំពត​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីដើម​សប្តាហ៍​នេះ​ថា  ក្រោយពេល​រដ្ឋាភិបាល​ប្រកាស បង្កើត​ទីក្រុង​ថ្មី​មួយ​នៅ​ជើងភ្នំ​បូកគោ លោក​មើលឃើញថា​ទីក្រុង​មួយ​នេះ នឹង​ក្លាយជា​ទីក្រុង​បៃតង​មួយ ក្នុងប្រទេស​កម្ពុជា​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ដោយសារតែ​តំបន់ នៃ​ទីក្រុង​បូកគោ​គឺ​ល្អ​ណាស់ ព្រោះ​នៅ​ជុំវិញ​ទីក្រុង​នេះ​មាន​ភ្នំ មាន​សមុទ្រ មាន​សួន​បៃតង ដែល​ស័ក្ដិសម​បំផុត​ជាទី​ក្រុង​បៃតង និង​មាន​ភាព​ទាក់ទាញ​ខ្លាំង​ជាង​ខេត្តផ្សេងៗទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា ដោយសារតែ​សក្ដានុពល​នៃ​ទីក្រុង​ថ្មី អំណោយផល​ខ្ពស់​សម្រាប់​វិនិយោគ លោក​ក៏បាន​សម្រេច​បណ្ដាក់ទុន​វិនិយោគ នូវ​គម្រោង​មួយ​ផងដែរ​នៅ​ជើងភ្នំ​បូកគោ តាម​បណ្ដោយ​ផ្លូវ​ឡើងទៅ​លើ​កំពូលភ្នំ​បូកគោ ដោយ​ទីតាំង​នៃ​គម្រោង​វិនិយោគ​របស់លោក ជា​តំបន់​ដែលមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឆ្លងកាត់ និង​ធ្វើដំណើរ​ទៅកាន់​រមណីយដ្ឋាន​បូកគោ។

លោក​បន្តថា “គម្រោង​វិនិយោគ​បូកគោ​លែ​ន​ដ៏ ជា​គម្រោង​វិនិយោគ​ខ្នាត​មធ្យម​ទេ តែ​វា​នឹង​ទាក់ទាញ ឱ្យ​គម្រោង​វិនិយោគ​ដទៃទៀត ចូលមក​បណ្ដាក់​ទុនវិនិយោគ​បន្តបន្ទាប់​នៅក្នុង​ទីក្រុង​បូកគោ” ។ លោក​បន្ថែមថា អ្វីដែល​លោក​រំពឹង គឺ​គម្រោង​វិនិយោគ​បូកគោ​លែ​ន​ដ៏​របស់លោក នឹង​ទាក់ទាញ​គម្រោង​ដទៃទៀត​នោះ គឺ​គម្រោង​ផ្ដោតលើ​គុណ​តម្លៃ​តាមរយៈ​ការសាងសង់ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​គម្រោង​នោះ ដោយ​ក្នុង​គម្រោង​មានផ្លូវធំៗ មាន​សួន​បៃតង មាន​ប្រព័ន្ធ​ទឹកស្អាត អគ្គិសនី និង​ភ្លើង​បំភ្លឺ​នៅពេល​រាត្រី។

អ្វីដែល​ពិសេស​នោះ ក្នុង​គម្រោង​ក៏មាន​អភិវឌ្ឍន៍​ផ្ទះ​យន្តហោះ ដែលមាន​ទំហំ១៦គុណ៤០ម៉ែត្រ និង​អភិវឌ្ឍន៍​ផ្ទះ​អាជីវកម្ម​មួយចំនួន នៅ​ផ្នែក​ខាងមុខ​នៃ​គម្រោង ។  ក្រៅពីនេះ ក្នុង​គម្រោង​បូកគោ​ឡែ​ន​ដ៏ ក៏មាន​លក់​គម្រោង​ដីឡូត៍​ប្រទេស​ផ្ទះ​លំហែកាយ សម្រាប់​អតិថិ​ន​ជ​ទូទៅ អាច​ទិញ និង​ទុក​វិនិយោគ​នៅពេល​អនាគត ទៅតាម​ចំណង់​ចំណូលចិត្ត​របស់ខ្លួន ដោយមាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​សុវត្ថិភាព​រួចស្រេច ។

ភ្នាក់ងារ​អចលនទ្រព្យ​ប្រចាំ​ខេត្តកំពត លោក​លឹម សុជាតិ​បាន​ឲ្យ​ដឹងថា ជាការ​ពិតណាស់​ការបង្កើត​ទីក្រុង​ថ្មី ក្នុង​ទឹកដី​ខេត្តកំពត វា​ពិតជា​បាន​ទាក់ទាញ​នូវ​វិនិយោគិនថ្មីៗបន្តទៀត​ចូល​បណ្ដាក់​ទុនវិនិយោគ ក្នុង​ខេត្ត​នេះ​ដោយបាន​អភិវឌ្ឍន៍ ទៅលើ​គម្រោង​របស់គេ ដែល​បាន​ត្រៀម​និង​គម្រោងថ្មីៗបន្តបន្ទាប់ ទោះ​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ១៩ក្ដី ។

អភិបាលខេត្ត​កំពត​លោក​ជាវ តា​យ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ទោះបី​កម្ពុជា​កំពុងមាន​បញ្ហា​ជំងឺ​កូ​វីដ ក៏​ខេត្តកំពត​នៅតែមាន​គំរោង​វិនិយោគ​ច្រើន ហើយ​គំរោង​និមួយៗនៅតែ​បន្ត​ដំណើរការ មិនបាន​ផ្អាក​ដោយសារ​វិបត្តិ​នេះនោះ​ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here