ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​ចំនួន៤របស់​កម្ពុជា​កំពុង​បើកចំហ​ជើងមេឃពាណិជ្ជកម្ម និង​ទេសចរណ៍

ដោយៈ គង់ ម៉ា​លីន​ណា

ភ្នំពេញៈ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ រដ្ឋាភិបាល​បាន​បើកដៃ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​វិនិយោគ និង​កែលំអរ​ព្រលានយន្តហោះធំៗចំនួន៤ ដែលជា​ការបើកចំហ​ជើងមេឃ​កម្ពុជា​កាន់តែ​ធំ​បន្ថែមទៀត​ទៅកាន់​ពិភពលោក។

រដ្ឋាភិបាល​កម្ពុជា​បាន នឹង​កំពុង​ធ្វើ​ពិពិធ​កម្ម​ព្រលានយន្តហោះ នៅក្នុង​ប្រទេស​ដោយមាន​ទាំង​ពង្រីក​ផ្លូវ​រត់ និង​សាងសង់​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ​ថ្មី ក្នុង​ទុនវិនិយោគ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ឆ្លើយតប​ទៅនឹង​ការដឹកជញ្ជូន​តាមផ្លូវ​ការ​អាកាស និង​ប្រកួតប្រជែង​នៅក្នុង​តំបន់ ព្រមទាំង​លំហូ​វិនិយោគ​មកពី​បណ្តា​ប្រទេស​នានា​លើ​សកលលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាំពាក្យ និង​ជា​អនុរដ្ឋលេខាធិការ នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​លោក​ស៊ិន​ចាន់ សេរី​វុត្ថា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា រដ្ឋាភិបាល​បាន​បោះទុន​ជាង៣០០០លាន​ដុល្លារ​អាមេរិក ក្នុងការ​ពង្រីក​និង​ស្តារឡើងវិញ នូវ​ព្រលានយន្តហោះ​ទាំង៣របស់​កម្ពុជា ដើម្បី​ជំរុញ​ឱ្យ​វិស័យ​អាកាសចរណ៍​កម្ពុជា កាន់តែ​ការ​តែ​ទំនើប និង​អាចឱ្យ​យន្ត​ហោ​ធុន​ធំ​អាច​ចុះចត​បាន។

លោក​បន្ថែមថា “ទំហំ​ទុន​នៃ​ការ​វិយោគ​ចំណាយ​លើ​ព្រលាន​យន្ត នៅ​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ រួមទាំង​គម្រោង​ព្រលានយន្តហោះថ្មីៗផ្សេងទៀត អញ្ចឹង​យើង​គ្រោង​ចំណាយ​ជាង៣០០០លាន​ដុល្លារ​អាមេរិក” ។

រាជរដ្ឋាភិបាល​បាន និង​កំពុងតែ​ដំណើរការ​អភិវឌ្ឍ ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​អាកាសយានដ្ឋាន​ជាតិ-អន្តរជាតិ​ចំនួន៣ គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ដែល​គ្រប់គ្រង​និង​ធ្វើ​ទំនើបកម្ម​អាកាសយានដ្ឋាន​ដោយ​ក្រុមហ៊ុន (SCA) ហើយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​ដ៏​ធំ ក៏​បាននិងកំពុង​បញ្ចប់​ការសាងសង់ ព្រលានយន្តហោះ​លំដាប់​អ​នរជាតិ តារា​សាគរ ខេត្តកោះកុង​ផងដែរ។

ក្រៅពី​អាកាសយានដ្ឋាន​អន្តរជាតិ ដូចជា ព្រលានយន្តហោះ​ខេត្តមណ្ឌលគិរី កម្ពុជា​ក៏​គ្រោង​ឱ្យមាន​អ​កាស​យានដ្ឋាន ក្នុងស្រុក​មួយចំនួនទៀត​ដូចជា អាកាសយានដ្ឋាន​បាត់ដំបង អាកាសយានដ្ឋាន​ស្ទឹងត្រែង អាកាសយានដ្ឋាន​កោះកុង និង​អាកាសយានដ្ឋាន​ប៉ោយប៉ែត​ជាដើម​នាពេល​អា​នាគ​ត។

លោក​ហូ វណ្ឌី​អគ្គលេខាធិការ​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា​បាន​មានប្រសាសន៍​ឱ្យដឹងថា ការធ្វើ​ពិពិធ​កម្ម​ព្រលាន​យន្ត​របស់​កម្ពុជា នាពេល​បច្ចុប្បន្ននេះ គឺ​ឆ្លើយតប​ទៅនឹង​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​នាពេលខាងមុខ និង​សម្រាប់ធ្វើ​ការប្រកួតប្រជែង ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក។

លោក​បន្តថា “វា​ជា​ចំណុច​ល្អ​ខ្លាំង​មែនទែន សម្រាប់​ប្រទេស​កម្ពុជា ព្រោះថា​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​នេះ គឺមាន​សារៈសំខាន់​ណាស់ នៅក្នុង​ទសវត្សរ៍​នេះ ពីព្រោះ​យើង​ដឹង​ហើយ​ថា ការរីកចំរើន​នៅក្នុង​ប្រទេស​នាមួយៗ វា​មាន​ការេ​ប្រកួតប្រជែង​គ្នា​ខ្លាំងណាស់” ។ លោក​បន្ថែមថា “ការដឹកជញ្ជូន​តាមផ្លូវ​ការន​នេះ បាន​នឹង​កំពុងមាន​ការប្រកួតប្រជែង​ខ្ពស់ និង​មាន​សក្តានុពល​ខ្លាំង ដោយ​មិនមែន​ប្រកួតប្រជែង​ឆ្នាំ​នោះទេ តែ​គេ​ប្រកួតប្រជែង​ជាមួយនឹង​ពេលវេលា គេ​គិត​ខែ មក​អាទិត្យ និង​ថ្ងៃ  ហើយ​កន្លែង​ខ្លះ​គេ​គិត​ម៉ោង​ថែមទៀត” ។

លោក​ហូ វណ្ឌី​បាន​បញ្ជាក់ថា ល្គឹកណា​កម្ពុជា មិន​ជួប​នូវ​វិបត្តិផ្សេងៗ ដូចជា​វិបត្តិ​នយោបាយ វិបត្តិ​គ្រោះ​ទុ​រ​ភឹ​ក្ស ឬ វិបត្តិ​ជំងឺ​ផ្សេង​នោះទេ កម្ពុជា​នឹង​ទទួលបាន​ការចាប់អារម្មណ៍​ពី​ភ្ញៀវទេសចរ និង​ការវិនិយោគ​កាន់តែច្រើន​ថែមទៀត ពីព្រោះថា រាជរដ្ឋាភិបាល​កម្ពុជា ចង់ឃើញ​នូវ​ការអភិវឌ្ឍន៍​ដ៏​លេចធ្លោ និង ការប្រកួតប្រជែង​ខ្លាំង​នៅក្នុង​តំបន់​ផងដែរ។

ជាមួយគ្នានេះ​លោក​យិន លាង​គង់​អ្នកវិភាគ​សេដ្ឋកិច្ចសង្គម​កម្ពុជា​ឯករាជ្យ​បាន​ថ្លែងថា ការធ្វើដំណើរ​តាមផ្លូវ​អាកាស​កាន់តែ​កើនឡើង និង​ពេញនិយម ដោយសារ​មាន​សុវត្ថិភាព​ខ្កស់ លឿន រហ័ស និង​ងាយ​ស្រូល​ត​ភ្ជាប់​ពាណិជ្ជកម្ម និង​លំហូរ​ទុនវិនិយោគ​ផ្ទាល់​រវាង​ប្រទេស​និមួយ។ ដោយ​មើលឃើញ​បែបនេះហើយ ទើ់ប​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ បានដាក់​ចេញ​នូវ​យុ​ទ្ឋ​សាស្ត្រ​បើកចំហ​ជើងមេឃ ដើម្បី​ទទួល​ការចុះ​ចត​ពី​យន្តហោះ​មកពី​គ្រប់ទិសទី ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ និង​វិនិយោគិន។

លោក​បន្តថា “ទន្ទឹមនឹង​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក កំពុង​លូតលាស់​ផ្នែក​សេដ្ឋកិច្ច ការប្រកួតប្រជែង​គ្នា​ផ្នែក​ផ្លូវអាកាស​បាននិងកំពុង​កើនឡើង ហេតុនេះ​ការសម្រេចចិត្ត​វិនិយោគ​ព្រលានយន្តហោះ ជា​គោលនយោបាយ​សេដ្ឋកិច្ច​មួយ ដ៏​ត្រឹមត្រូវ​ដែល​បាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាល” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here