ADB ប្រកាសជួយដល់កម្ពុជាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា បណ្តាលមកពីវិបត្តិកូវីដ១៩

ដោយៈ សាវុធ

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសជួយដល់ប្រទេសកម្ពុជា ដើម្បីឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានាដែលបណ្តាលមកពីកូវីដ១៩។ យោងតាមព្រឹត្តិបត្រព័ត៍មាន អំពីសកម្មភាពADB នៅកម្ពុជា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។

ADB បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំពុងជួយកម្ពុជាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលបណ្តាលមកពីកូវីដ១៩ ហើយក៏កំពុងគាំទ្រវឌ្ឍនភាពនៃគោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជាផងដែរ។

ក្នុងឆ្នាំ២០២០ ADB បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងចំនួនជាង៤៧៧លានដុល្លារ ហើយបានកៀគរថវិកាបន្ថែមចំនួន២៨១,៣លានដុល្លារ តាមរយៈសហហិរញ្ញប្បទានសម្រាប់ប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំនួននេះ រួមបញ្ចូលប្រាក់កម្ចីសម្បទានចំនួន២៥០លានដុល្លារ និងសហហិរញ្ញប្បទាន២៤១,៦លានដុល្លារ សម្រាប់កម្មវិធីគាំទ្រការចំណាយ និងឆ្លើយតបសកម្មទៅនឹង COVID-19 របស់ ADB (ដែលហៅកាត់ថា CARES)។

ជាមួយគ្នានេះដែរ ADBបានត្រៀមថវិកាសម្រាប់កម្ពុជា ដែលរួមមានកម្ចីសម្បទានចំនួន១,៣៥ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន៣២,៤លានដុល្លារ ក្នុងឆ្នាំ២០២១-២០២៣ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចជាតិ ពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here