ក្រុមហ៊ុនថាមពលកកើតឡើងវិញដ៏ធំរបស់ថៃបានត្រៀមឈានជើងចូលទីផ្សារកម្ពុជា

ដោយ ប្រុស ណេត

ភ្នំពេញៈ ក្រុមហ៊ុន BCPG Public Coជាក្រុមហ៊ុនដ៏ធំមួយ ដែលវិនិយោគលើសហគ្រាសថាមពលកកើតឡើងវិញ ឈានមុខគេរបស់ប្រទេសថៃបានអះអាងថា ខ្លួនកំពុងត្រៀមចូលក្នុងអាជីវកម្មថ្មី នៃប្រព័ន្ធDCS សម្រាប់អគារនៅក្នុងទីក្រុង ដែលកំពុងរីកចម្រើនថ្មីរបស់ប្រទេសខ្លួន ហើយគ្រោងនឹងឈានចូលជើងក្នុងប្រទេសកម្ពុជា។

ប្រធាននិងជានាយកប្រតិបត្តិរបស់ BCPG លោកBundit Sapianchai ត្រូវបានដកស្រង់សម្តីពីគេទំព័រAsia News Network នៅដើមសប្តាហ៍នេះ ដោយលោក បាននិយាយថា DCS ជាប្រព័ន្ធធ្វើឱ្យត្រជាក់នៅអគារណាមួយ) គឺជាអាជីវកម្មថ្មីមួយ ក្រោមគំនិតផ្តួចផ្តើមថាមពលបៃតង ដែលមានទីផ្សារសក្តានុពល នៅក្នុងអគារការិយាល័យ ផ្សារទំនើ បមជ្ឈមណ្ឌលសន្និបាត ផ្សារសហគមន៍ អាកាសយានដ្ឋានសាកលវិទ្យាល័យ ឧស្សាហកម្ម និងអគារប្រើប្រាស់ចម្រុះ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ថែមថា ប្រទេសថៃមានអតិថិជនសក្តានុពលជាច្រើន នៅក្នុងតំបន់ទីក្រុង ដែលកំពុងរីកចម្រើន ហើយយើងក៏មានបំណងជ្រៀតចូលទីផ្សារ នៅក្នុងប្រទេសជិតខាងផងដែរ រួមមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម

ថ្មីៗនេះ ក្រុមហ៊ុនBCPG បានចាប់ដៃគូជាមួយក្រុមហ៊ុនKeppel DHCS Pte Ltd  របស់សឹង្ហបូរី និងក្រុមហ៊ុនTeamGroup Pte Ltd ហើយឈ្នះការដេញថ្លៃរួមគ្នា នៃការអភិវឌ្ឍន៍ប្រព័ន្ធDCS  ក្នុងគម្រោងទីក្រុងឆ្លាតវៃ Chula

លោកBundit បាននិយាយថា គម្រោងនេះ នឹងគ្របដណ្តប់តំបន់ពាណិជ្ជកម្មនៅតំបន់ Suan Luang និង Sam Yan នៃទីក្រុងបាងកក ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាកលវិទ្យាល័យជូឡាឡុងកន

លោកបានបន្ថែមទៀតថា ទីក្រុងឆ្លាតវៃChula នឹងក្លាយជាគម្រោងសាកល្បងមួយក្នុងការអភិរក្សថាមពល ដែលមានថាមពលកកើតឡើងវិញ និងការប្រើប្រាស់ការច្នៃប្រឌិតថ្មី ក្នុងការគ្រប់គ្រងថាមពល៕ Asia News Network

LEAVE A REPLY

Please enter your comment!
Please enter your name here