ចំណេះដឹង​អចលនទ្រព្យៈ តើ​កម្រៃជើងសា​ទិញ​អចលនទ្រព្យ​ត្រូវបាន​កំណត់ដោយ​ច្បាប់​ដូចម្តេច?

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សេចក្តីប្រកាស​ច្បាប់​ស្តីពី​ថ្លៃ​សេវា និង​កម្រៃជើងសា​វិជ្ជាជីវៈ សម្រាប់​ការផ្តល់​សេវាកម្ម​វាយតម្លៃ និង​សេវាកម្ម​អចលនវត្ថុ​ដល់​ក្រុមហ៊ុន​អចលនទ្រព្យ​នានា នៅក្នុង​ប្រទេស​កម្ពុជា​ទូទាំង​គ្រប់​ខេត្ត​ក្រុង។

យោងតាម​ឧបសម្ព័ន្ធ​នៃ​ការប្រកាស​លេខ ៧៦១.សហវ.ប្រក ចុះ​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៧ រូបមន្ត​នៃ​ការ​គណនា និង​មូលដ្ឋាន​នៃ​ការកំណត់ថ្លៃ​សេវា និង​កម្រៃជើងសា​វិជ្ជាជីវៈ សម្រាប់​ការបំពេញ​សេវាកម្ម​វាយតម្លៃ និង​សេវាកម្ម​អចលនវត្ថុ ដែល​ត្រូវ​ទិញ​លក់​ត្រូវ​បានកំណត់​ដូចជា៖

១ សម្រាប់​ក្រុមហ៊ុន​វាយតម្លៃ

តម្លៃ​អចលនទ្រព្យ​ដូចជា​ដីធ្លី​និង​ផ្ទះសម្បែង​ដែល​ទិញ ឬ​លក់ មានតម្លៃ​ស្មើនឹង៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

– ១០០,០០០ ដុល្លា ឬ​ក្រោម​នេះ ត្រូវ​កំណត់​ថ្លៃ​សេវា​វិជ្ជាជីវៈ ០,១៧០ % ឬ​អប្ប​បរិ​មា​ស្មើនឹង១៧០ដុល្លា។

– ១,០០០,០០១ – ៥,០០០,០០០ដុល្លា ត្រូវ​កំណត់​ថ្លៃ​សេវា​វិជ្ជាជីវៈ ០,០៥0%។

– ៥,០០០,០០១ – ១០,០០០,០០០ដុល្លា ត្រូវ​កំណត់​ថ្លៃ​សេវា​វិជ្ជាជីវៈ ០,០៣០%។

– លើសពី ១០,០០០,០០០ដុល្លា ត្រូវ​កំណត់​ថ្លៃ​សេវា​វិជ្ជាជីវៈ ០,០២៥% ។

សម្រាប់​ក្រុមហ៊ុន​ភ្នាក់ងារ​អចល​ទ្រព្យ និង​ក្រុមហ៊ុន​គ្រប់គ្រង​អចលនវត្ថុ

១. ការទិញ និង​លក់ អចលនវត្ថុ ដូចជា​ដីធ្លី​និង​ផ្ទះសម្បែង។ ចំពោះ​ការទិញ និង​លក់​ទាំងអស់​ត្រូវបាន​កំណត់​ថ្លៃ​សេវា​វិជ្ជាជីវៈ អប្ប​បរិ​មា ៣% ក្នុង​រយៈពេល​ដែល​មិន​កំណត់។

២. ការជួល​អចលនវត្ថុ

– ការជួល​អចលនវត្ថុ ដែលមាន​រយៈពេល​ក្រោម១ឆ្នាំ កម្រៃ​សេវា​វិជ្ជាជីវៈ​អាច​កំណត់​ទៅបាន​តាម​កិច្ចព្រមព្រៀង រវាង​ភាគី​ទាំងសងខាង​គឺ​អ្នក​ជួល និង​ម្ចាស់​អចលនវត្ថុ។

– ការជួល​អចលនវត្ថុ​រយៈពេល១ឆ្នាំ កម្រៃ​សេវា​វិជ្ជាជីវៈ គឺ​ត្រូវតែ​ស្មើនឹង​តម្លៃ​ជួល​អចលនទ្រព្យ១ខែ។

– ការជួល​អចលនទ្រព្យ​លើសពី១ឆ្នាំ កម្រៃ​សេវា​វិជ្ជាជីវៈ គឺ​ត្រូវតែ​ស្មើនឹង​តម្លៃ​ជួល​អចលនទ្រព្យ១ខែ បូករួម​នឹង​ចំនួន២៥%បន្ថែម ទៅតាម​សមាមាត្រ​នៃ​ការជួល​តាម​ឆ្នាំ​នីមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here