តើរដ្ឋាភិបាលអនុវត្តន៍គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចបែបណា ខណៈសេដ្ឋកិច្ចកំពុងដាំក្បាលចុះ?

          ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ កាលពីឆ្នាំមុនសេដ្ឋកិច្ចកម្ពុជា មានភាពអវិជ្ជមានដោយដក៣% ក្នុងឆ្នាំ និងរហូតមកដល់ជិតពាក់កណ្តាលឆ្នាំ២០២១នេះ ដោយសារតែកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ-១៩ មកលើបញ្ហា សុខភាព សង្គម សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ហើយថែមទាំងអាចបន្ទច់បង្អាក់ដល់កិច្ច ដំណើរការអភិវឌ្ឍន៍ឈានឡើងរបស់កម្ពុជាផងដែរ។

យោងតាមសារលិខិតរបស់សម្ដេចហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរបានឱ្យដឹងថា រាប់តាំងពីឆ្នាំ២០២០ និង២០២១មក សេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមាន ពោ​លគឺធ្លាក់ចុះប្រមាណ៣ភាគរយ ដោយសារតែឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ១៩។

ទោះជាយ៉ាងណា កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយភាលប្រុង ប្រយ័ត្ននិងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព ហើយបានជំរុញនិងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការប្រកួត ប្រជែង ព្រមទាំងការផលិតនិងការប្រើប្រាស់ក្នុងស្រុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងសារលិខិតបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មអន្តរជាតិ មានប្រមាណ៣៦,៤០៨លានដុល្លារអាម៉េរិក ចំណែកឯការនាំចេញមានប្រមាណជាង១៧,៤៣៦លានដុល្លារអាមេរិក។

ចំណែក អត្រាប្តូរប្រាក់មានស្ថិរភាព អត្រាអតិផរណាស្ថិតក្នុងកម្រិតទាបនិងអាចគ្រប់គ្រងបានទុនបម្រុងអន្តរជាតិ បន្តកើនឡើង២១,៣ប៊ីលានដុល្លារអាម៉េរិក។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តដល់អ្នកវិនិយោគ ឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈដែលកម្ពុជាបានរៀបចំការសម្រួលពាណិជ្ជកម្ម ពង្រឹងភាពប្រកួតប្រជែងជូនវិនិយោគិននៅកម្ពុជា ក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយមិនមានការរើសអើង។

ផលិតផលក្នុងស្រុកសរុប(ផ.ស.ស.) ជាមធ្យមសម្រាប់មនុស្សម្នាក់ពី១,៦៧៩ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ដល់ប្រមាណ១ ៦៨៣ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២០។

ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានរៀបចំ ប្រាក់ចំណូលជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ឱ្យទទួលបាននូវប្រាក់បៀវត្សអប្បបរមា កើនដល់កម្រិតជាង១លាន១៧ម៉ឺនរៀល ហើយការបើកបៀវត្សបានអនុវត្តន៍ទាន់ពេលវេលា គឺបើក២ដងក្នុងមួយខែ តាមប្រព័ន្ធធនាគារ។

តួយ៉ាងក្នុងឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលសម្រេចបានការងារធំៗជាច្រើនវិស័យ ក្នុងនោះការកសាងហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ ស្ពាន ត្រូវបានបន្តអនុវត្តជាប់ជាប្រចាំ ស្របតាមការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់ទី៤ ដើម្បីបម្រើដល់វិស័យដឹកជញ្ជូននិងការធ្វើដំណើររបស់ប្រជាជន៕ប្រភពស៊ីស៊ីថាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here