ក្រុមហ៊ុន SHG ដែល​វិនិយោគ​សណ្ឋាគារ​នៅ​កម្ពុជា​កា្ល​យ​ជា​ប្រតិបត្តិ​ករ​ធំ​លំដាប់ទី៤លើ​ពិភពលោក

ដោយៈ​សាវុធ

បាងកកៈ ក្រម​ហ៊ុន​បដិសណ្ឋារកិច្ច Collective Hospitality (CH) ដែលជា​ម្ចាស់ និង​ប្រតិបត្តិ​ករ​នៃ​សណ្ឋាគារ Slumber Party Hostels (SHG) Path និង Socialtel បាន​ទទួលបាន​ជោគជ័យ ក្នុងការ​ទិញយក​ក្រុមហ៊ុន Bodega Hostels ដើម្បី​ក្លាយជា​ក្រុមហ៊ុន​សណ្ឋាគារ​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ និង​ធំជាងគេ​លំដាប់​ទី៤ លើ​ពិភពលោក ដោយមាន​សណ្ឋាគារ​ចំនួន២៥កន្លែង នៅ​ទូទាំងប្រទេស​ថៃ ឥណ្ឌូនេស៊ី និង​កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Edmund Lowman ស្ថាបនិក​នៃ​សណ្ឋាគារ SHG និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច Collective Hospitality បាន​ថ្លែងថា “ការ​ទិញយក​នេះ គឺជា​សកម្មភាព​យុទ្ធសាស្ត្រ​មួយ ដែលមាន​គោលបំណង​បង្កើន ចំណែក​ទីផ្សារ​របស់​យើង និង​ពង្រីក​កម្លាំង​ជំនាញ មកកាន់​ក្រុមហ៊ុន​របស់​យើង” ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត​បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ។

វិបត្តិ​ជំងឺ​កូ​វីដ១៩ បានធ្វើឱ្យ​ពិភពលោក ស្ថិតក្នុង​ភាពជាប់គាំង ខណៈ​ឧស្សាហកម្ម​ទេសចរណ៍​ពិភពលោក ជួប​បញ្ហា​នេះ​អស់​ក្នុង​រយៈពេល១២ខែ​កន្លងមកនេះ។ ទោះយ៉ាងណា ក្រុមហ៊ុន​បដិសណ្ឋារកិច្ច Collective Hospitality បាន​រកឃើញ​នូវ​ការពង្រីក​ឱកាស​អាជីវកម្មសំខាន់ៗ អំឡុងពេល​វិបត្តិ​នេះ។

ក្រុមហ៊ុន​បាន​រំពឹងថា គំរូ​អាជីវកម្ម ដែល​ផ្តោតលើ​ភាពខ្លាំង និង​បទពិសោធន៍​របស់ខ្លួន​នឹង​ទទួលបាន​ជោគជ័យ ក្នុងការ​ប្រកួតប្រជែង នៅពេល​វិបត្តិ​កូ​វីដ១៩ ។

លោក Lowman បាន​មានប្រសាសន៍ថា “ការអនុវត្ត​គំរូ​អាជីវកម្ម​របស់​យើង​នឹង​បន្ថែម​តម្លៃ​ដល់​ទ្រព្យសម្បត្តិ​ដែល​ទទួលបានថ្មីៗ តាមរយៈ​ការធ្វើ​ពិពិធ​កម្ម នៃ​ប្រាក់​ចំណូ ល​ការអភិវឌ្ឍ នៃ​វត្តមាន​យីហោ និង​ការគាំទ្រ​ជា​យុទ្ធសាស្ត្រ​កណ្តាល” ។ លោក​បាន​ថ្លែងថា “នៅពេល​ការចែក​ចាយ​វ៉ាក់សាំង​បាន​គ្រប់គ្រាន់ វិស័យ​ទេសចរណ៍​មានការ​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស” ។

សម្រាប់​ទ្វីបអាស៊ី ការ​ងើប​ឡើងវិញ​ជាបណ្តើរៗ និង​ការ​ត្រឡប់មក​សភាព​ដើម​វិញ ត្រូវបាន​រំពឹងថា នឹង​កើតឡើង​ក្នុង​រយៈពេល៣-៥ឆ្នាំ​ខាងមុខនេះ។

ទោះបីជា​សេដ្ឋកិច្ច​កំពុង​ជួប​ការលំបាក​ក៏ដោយ ក្រុមហ៊ុន SHG នៅតែ​អាច​បន្ត​រីកចម្រើន ដោយ​ក្រុមហ៊ុន​ប្រកាស​ជា​ផ្លូវការ នូវ​ការបញ្ចប់​នូវ​ការបញ្ចប់​ការសាងសង់ នូវ​ស​ណ្ឋា​ការ Socialtel របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here