ចំណេះដឹង! ហេតុអ្វី​អ្នក​គួរតែ​ដឹង​អំពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​អ្នក?

ដោយៈ សាវុធ

ភ្នំពេញៈ នៅលើ​លោក​នេះ មិនមាន​នរណាម្នាក់​ល្អ​ឥត​ខ្ចះ​នោះទេ នរណាៗក៏មាន​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់ខ្លួន​ដែរ ប៉ុន្តែ​តើ​អ្នក​អាច​ដឹង​ពី​ចំណុចខ្លាំង និង ចំណុចខ្សោយ​របស់​អ្នក​ដែរ​ឬ ទេ?

បើ​អ្នក​បានដឹង​ពី​ចំណុចខ្លាំង និង ចំណុចខ្សោយ​ធ្វើអោយ​អ្នក​ស្គា​ល់ពី​ខ្លួនឯង និង​ងាយ​ទទួលបាន​ជោគជ័យ​ក្នុង​អាជីវកម្ម​របស់​អ្នក។ ចំណុច​ខាងក្រោម​នេះ ដែល​អ្នក​ត្រូវ​ស្គាល់​ពី​ចំណុចខ្លាំង និង ចំណុចខ្សោយ​របស់ខ្លួន​ឯង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១) ដឹង​ពី​ចំណុចខ្លាំង​របស់​អ្នក

អ្នក​គួរ​ធ្វើការ​សង្កេត​រកមើល​ពី​ចំណុចខ្សោយ និង​ចំណុចខ្លាំង​របស់​អ្នក ព្រោះ​ធ្វើអោយ​អាច​យក​ចំណុចខ្លាំង​របស់​អ្នក​ធ្វើជា​ចំណុច​ស្នូល​នៃ ការរីកចំរើន​នៃ​អាជីវកម្ម​របស់​អ្នក​បាន។

ការដែល​អ្នក​ស្គា​ល់ពី​ចំណុចខ្លាំង វា​ជា​រឿង​សំខាន់​ណាស់​សម្រាប់​អាជីវកម្ម​របស់​អ្នក ហើយ​អ្នក​អាច​ចាប់ផ្ដើម​អាជីវកម្ម​ជាមួយ​អ្វីដែល​អ្នកមាន​ជំនាញ។ ហើយនរណាៗក៏មាន​ចំណុចខ្លាំង​របស់ខ្លួន​ដែរ ប៉ុន្តែ​អាស្រ័យ​ថា​ពួកគេ​បាន​ប្រើប្រាស់​ចំណុចខ្លាំង​របស់គេ​ដើម្បី​បង្កើតបានជា​ប្រយោជន៍​កម្រិតណា​ដែរ។

ទី២) ស្គាល់​ពី​ចំណុចខ្សោយ​របស់ខ្លួន

ការដឹង​ពី​ចំណុចខ្សោយ​របស់ខ្លួន​ឯង​ជា​រឿង​សំខាន់​សម្រាប់​ការរកឃើញ​ចំណុចខ្លាំង​របស់​អ្នក។ ក្នុងនាម​អ្នកជា​ម្ចាស់​អាជីវកម្ម​អ្វីមួយ អ្នក​មិន​ត្រូវអោយ​គូប្រកួត​ប្រជែង​របស់​អ្នកដឹង​ពី​ចំណុចខ្សោយ​របស់​អ្នកជា​ដាច់ខាត។ បើកាលណា​អ្នក​ស្គាល់​ពី​ចំណុចខ្សោយ​របស់ខ្លួន​ហើយ អ្នក​ត្រូវខិតខំ​កែប្រែ​ពី​ចំណុចខ្សោយ​របស់​ទៅជា ចំណុចខ្លាំង​វិញ។

ទី៣) ព​ង្រឹ​ក​ចំណុចខ្លាំង​របស់​អ្នក​អោយ​កាន់តែខ្លាំង

ជាទូទៅ​មនុស្ស​យើង ប្រើ​ដៃស្ដាំ​ច្រើនជាង​ដៃ​ឆ្វេង ដែល​ធ្វើអោយ​ដៃស្ដាំ​ខ្លាំង​ជាង​ដៃ​ឆ្វេង បើកាលណា​អ្នកប្រើប្រាស់​ចំណុចខ្លាំង​របស់​អ្នក​កាន់​ច្រើន​ប៉ុណ្ណា ចំណុចខ្លាំង​របស់​អ្នក​កាន់​ខ្លាំងឡើងៗថែមទៀត។ ឧ. អ្នកមាន​ចំណុចខ្លាំង​របស់​ខាង​ផ្នែក ទំនាក់ទំនង នោះ​ការងារ ឬ ក៏​អាជីវកម្ម​ដែល​សាក​សម​នឹង​អ្នក វា​ទាក់ទង​នឹង​ការផ្ដល់សេវា​កម្មដ​ល់អ​តិ​ថិ​ជន​ជាដើម។ បើ​អាច​ទាញយក​ចំណុចខ្លាំង​របស់​អ្នក​មកប្រើប្រាស់​បាន វា​កាន់តែ​ធ្វើអោយ​អ្នកខ្លាំង ថែមទាំង​មានគំនិត​ឆ្នៃប្រឌិត​ថ្មី​បន្ថែមទៀត។

ដូច្នេះ​ដើម្បី​សម្រេច​ជោគជ័យ​អ្វីមួយ អ្នក​ត្រូវ​ចាប់ផ្ដើម​ធ្វើ​អ្វីដែល​អ្នកមាន​ជំនាញ នឹង ខ្លាំងពូកែ​សម្រាប់​កិច្ចការ​នោះ នោះ​អ្នក​ងាយ​នឹង​ទទួលបាន​ជោកជ័យ ជាង​ដែល​អ្នកធ្វើ​អ្វី​ទាំង​ដែល​ខ្លួន​មិន​យល់ច្បាស់​ពី​វា​ផង​នោះ ៕

ដូច្នេះ​ចំនេះដឹង​ផ្នែក​ចិត្តសាស្ត្រ មិន​ថា​ក្នុង​កិច្ច​វិស័យ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ដែល​អ្នក​ត្រូវយក​វា​មក​ប្រើ​នោះ សូម្បី​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ក៏ត្រូវ​ការ​វា​ដូចគ្នា​ដែរ៕ Spean

LEAVE A REPLY

Please enter your comment!
Please enter your name here