តើ​បច្ចេកវិទ្យា​អាចជួយ​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​អ្វីខ្លះ​ក្នុង​បរិបទ​កូ​វីដ១៩?

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុម​អ្នកជំនាញ​បាន​លើកឡើងថា វិស័យ​អចលនទ្រព្យ​គួរ​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​បន្ថែម ដើម្បី​ជំរុញ​ប្រ​ត្តិ​ប​ត្តិ​ការទិញ​លក់​ក្នុង​វិស័យនេះ អំឡុងពេល​វិបត្តិ​កូ​វីដ១៩ សារ​ការ​ប្រើបាស់​បច្ចេក​វិទ្យា​ឌីជីថល ជួយ​កាត់​ពេលវេលា និង​ហានិភ័យ​ឆ្លង​ជំងឺ​រាតត្បាត​នេះ មុន​ឈានដល់​សម្រេច​ទិញ​លក់​ដោយផ្ទាល់។

លោក​ប៉ូ អ៊ា​វ​គង់​អគ្គនាយក​ក្រុមហ៊ុន អ៊ែត​វ៉ា​នស៍ រៀល​អេ​ស្ទេ​ត​បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ទីផ្សារ​អចលនទ្រព្យ កំពុងធ្វើដំណើរ​ទៅកាន់​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​អំឡុង​វិបត្តិ​កូ​វីដ១៩ ដែល​អូស​បន្លាយពេល​ជាង​មួយឆ្នាំ​កន្លងមកនេះ ហើយ​វិស័យនេះ បាននិងកំពុង​រៀបចំ​កិច្ចការងារ​នេះ ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​បច្ចុប្បន្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​ថ្លែងថា “ការទិញ​លក់​តាម​ប្រព័ន្ធ​ឌីជីថល គ្រាន់តែ​សម្រួល​ប្រតិបត្តិការ​ការងារ​រប​ស់​យើង កាន់តែ​ចំណាយពេល​តិច ហើយ​ការកាត់បន្ថយ​ការជួប​ជុំគ្នា តាមរយៈ​ការប្រើប្រាស់​ទំរង់​ប្រព័ន្ធ​ឌីជីថល” ។

ឧទាហរណ៍ យើង​អាចធ្វើ​បទ​បង្ហាញ​ពី​គម្រោង​របស់​យើង តាមរយៈ​វីដេអូ​ខ​ល ឬ​ប្រព័ន្ធ​ឌីជីថល​ជាដើម។

លោក​អ៊ា​វ​គង់​បាន​បន្តទៀតថា បច្ចេកវិទ្យា​ឌីជីថល នឹង​ជួយ​ជំរុញ​ដល់​ការទិញ​លក់​អចលនទ្រព្យ​នាពេល​បច្ចុប្បន្ន ក្នុងសម័យ​កូ​វីដ១៩ ព្រោះ​ការប្រាស្រ័យ​ទាក់ទង​គា្ន​តាមរយៈ​វីដេអូ​ខ​ល និង​ប្រព័ន្ធ​ឌីជីថល​ផ្សេង​នឹង​កាត់បន្ថយ​ពេលវេលា និង​ការជួបជុំ​ផ្ទាល់ ប៉ុន្តែ​ការ​ពេល​ចាំបាច់​មួយ ដូច​ការសម្រេច​ទិញ​ចុងក្រោយ​តម្រូវការ​អ្នកទិញ អ្នកលក់​ជួបគ្នា​ដោយផ្ទាល់ ដើម្បី​សម្រេចបាន​នូវ​ការទិញ​លក់​នេះ។

ទោះបីជា​យ៉ាង​ក៏ដោយ លោក​បាន​លើកឡើងថា ប្រទេស​យើង​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ដូច្នេះ​លក្ខខណ្ឌ​មួយចំនួន​នៅមានកម្រិត។ ប្រ​ត្តិ​ប​ត្តិ​ការទិញ​លក់​អចលនទ្រព្យ​តាម​ប្រព័ន្ធ​ឌីជីថល​នេះ នៅតែ​ទាមទារ​ធនធានមនុស្ស​ច្រើន ប៉ុន្តែ​ភ្នាក់ងារ​អចលនទ្រព្យ និង​អ្នកទិញ​បាន និង​កំពុង​សម្រប​ខ្លួន​ទៅតាម​ស្ថានភាព​បច្ចុប្បន្ន ដោយ​បត់បែន​ទៅរក​ការប្រើប្រាស់​ប្រព័ន្ធ ដើម្បី​ជំរុញ​អាជីវកម្ម​អចលនទ្រព្យ​របស់​ពួកគេ។

ការធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​ឌីជីថល នៃ​ដំណើរ​ការផ្ទេរ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹងធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ថ្មី​មួយ ដល់​វិស័យ​អចលនទ្រព្យ ដែល​ធ្វើឱ្យមាន​ដំណើរការ​ដោយមាន​សុវត្ថិ ភាព​តម្លាភាព និង​លឿន​ជាង​មុន ដើម្បី​លើកទឹកចិត្ត​ការវិនិយោគ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា។

ជាមួយគ្នានេះដែ​ឬ ក្រសួង​រៀបចំ​ដែនដី បាន​ចាត់វិធានការសំខាន់ៗក្នុងការ​បញ្ចូល​បច្ចេក​វិទ្យា​អន​ឡាញ​ទៅក្នុង​វិស័យ​អចលនទ្រព្យ។ ក្រសួង​បាន​ដាក់ចេញ​កម្មវិធី​ជាច្រើន​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ដល់​កម្មសិទ្ធិ​ដីធ្លី​តាម Internet ដោយ​ប្រើ QR Code ហើយក៏​បានចាប់ផ្តើម​ក​ម្ម​វិធី​ទូរស័ព្ទ​ចល័ត ជាក់ស្តែង លើ​គម្រោង​សាងសង់​ដែល​បានអនុម័ត ហើយ​ផ្គត់ផ្គង់​ឯកសារ​រូបភាព​របស់​រដ្ឋាភិបាល ដើម្បី​ធានា​នូវ​តម្លាភាព​នៅ​ថ្នាក់រដ្ឋបាល។

ការធ្វើ​ទំនើបកម្ម​ឌីជីថល នៃ​ដំណើរការ​ផ្ទេរកម្មសិទ្ធិ​នឹង​ផ្លាស់ប្តូរ វិស័យ​អចលនទ្រព្យ និង​បង្កើន​ទំនុកចិត្ត​ដល់ អ្នកវិនិយោគ និង​មានដំណើរ​ការ​លឿន។

ការធ្វើ​ទំនើបកម្ម​ឌីជីថល នឹង​អនុញ្ញាតឱ្យ​ភាគី​ពាក់ព័ន្ធ ក្នុងការ​ផ្ទេរកម្មសិទ្ធិ​ដើម្បី​ទទួលបាន​ព័ត៌មាន​ចាំបាច់​ទាំងអស់​តាម Internet ហើយ​បញ្ជូន និង​តាមដាន​ការដាក់​ស្នើរ​កម្មសិទ្ធិ​បស់​ពួកគេ ជាមួយនឹង​ការិយាល័យ​សុរិយោដី ដែល​អាច​ដើរតួ​ជា ច្រក​តែមួយ សម្រាប់​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here