អ្នកជំនាញៈ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មិនទាន់​ឈានដល់​បន្ទាត់​ក្រហម​នៅឡើយ​ទេ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​អចលនទ្រព្យ​បានឱ្យដឹងថា ស្ថិត​វិបត្តិ​ជំងឺ​កូ​វីដ១៩នេះ វិស័យ​អចលនទ្រព្យ នៅ​កម្ពុជា​ប្រឈម​នឹង​ភាព​ថមថយ ដោយ​ជៀស​មិន​ផុត​នោះទេ ប៉ុន្តែ​សកម្មភាព​ទិញ​លក់​អចលនទ្រព្យ​មួយចំនួន​នៅតែ​កើតមាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធាន​សមាគមន​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​បានឱ្យដឹង​កាល​សប្តាហ៍​កន្លងមកនេះ​ថា វិស័យនេះ គឺ​មិនទាន់​ឈានដល់​បន្ទាត់​ក្រហម​នៅឡើយ​ទេ ខណៈ​វិនិយោគិន​ក្នុងស្រុក​នៅតែ​សំខាន់បំផុត ក្នុងការ​ជំរុញ​កំណើន​វិស័យ​អចលនទ្រព្យ និង​សេដ្ឋកិច្ចកម្ពុជា។

ជាក់ស្ដែង​សម្រាប់​វិស័យ​អចលនទ្រព្យ ទោះបី​ស្ថិតក្នុង​វិបត្តិ​កូ​វីដ១៩ ដែល​ធ្វើ​ឲ្យ​វិនិយោគិន​ក្រៅ​ស្រុក​ខកខាន មិន​បានមក​វិនិយោគ​កម្ពុជា ប៉ុន្ដែ​សកម្មភាព​វិនិយោគិន​ក្នុងស្រុក​នៅ​ដំណើរការ។

លោក​បានឱ្យដឹងថា “អ្នកវិនិយោគ​ក្នុងស្រុក​នៅតែ​ដើរតួនាទី​សំខាន់ ក្នុងការ​ជំរុញ​កំណើន​អចលនទ្រព្យ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​មួយ​ភាគ​ធំ។ សម្រាប់​វិបត្តិ​កូ​វីដ១៩នេះ ក៏​ជាការ​ផ្ដល់ឱកាស ក្នុងការ​រៀនសូត្រ​អំពី​ភាព​ប្រឈម ក្នុង​វិបត្តិ​បញ្ហា​លើ​ពិភពលោក​ផងដែរ។ លោក​បន្តថា “បន្ទាប់ពី​ឆ្លងកាត់​វិបត្តិ​នេះ នឹងធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា មាន​ភាពរឹងមាំ ចាស់ទុំ និង​អាច​ដោះស្រាយ​នៅពេល​មាន​វិបត្តិ នៅពេលក្រោយៗទៀត” ។

លោក​ច្រឹ​ក សុខ​នី​ម​បាន​បញ្ជាក់ថា អ្នកវិនិយោគ​នឹង​ចាប់ផ្ដើម​ធ្វើដំណើរ នៅពេល​ទទួលបាន​វ៉ាក់សាំង​កូ​វីដ១៩ និង​ប្រទេស​ដែល​ត្រូវ​ទៅ​វិនិយោគ មាន​វ៉ាក់សាំង​ដូចគ្នា។ បច្ចុប្បន្ន​ទោះបី​កម្ពុជា ទទួលបាន​វ៉ាក់សាំង​កូ​វីដ១៩រួចរាល់​ក្ដី ប៉ុន្ដែ​ប្រទេស​ដទៃទៀត​មិនទាន់ ទទួលបាន​ពេញលេញ។

លោក​បន្ដថា “ខ្ញុំ​មើលឃើញថា អចលនវត្ថុ​កម្ពុជា អាច​ប្រឈម​នឹង​ការ​ថមថយ​ខ្លះ ដោយសារ​វិបត្តិ​កូ​វីដ១៩ ប៉ុន្ដែ​វិស័យនេះ​មិនទាន់​ឈានដល់​បន្ទាត់​ក្រហម ឬ​ការដួលរលំ​នោះទេ។

និយាយ​ពី​វិស័យ​អចលនទ្រព្យ មន្ដ្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ក៏​ធ្លាប់បាន​ឲ្យ​ដឹងថា វិស័យនេះ ជា​ជ​ន្ទ​ល់​យ៉ាងរឹងមាំ ក្នុងការ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ ក្នុងអំឡុងពេល​នៃ​ការរីក​រាល​ដាន នៃ​ជំងឺ​កូ​វីដ១៩ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here