ធនាគារជាតិនៃកម្ពុជាណែនាំចំនួន៣ចំនុចដល់ស្ថាប័នធនាគារនិងហិរញ្ញវត្ថុដើម្បីទប់ស្កាត់ការរីករាដាលនៃជំងឺកូវីដ១៩

ដោយៈ ម៉ាណេត

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានណែនាំចំនួន៣ចំនុចដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

យោងតាមសេចក្ដីណែនាំរបស់ធនាគារជាតិ នៃកម្ពុជាបានឱ្យដឹងថា ក្នុងគោលបំណងចូលរួម សហការអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល និងវិធានការបិទខ្ទប់តាមតំបន់ ដែលមានការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដូចជា ទី១) ត្រូវផ្អាកជាបណ្តោះអាសន្ននូវប្រតិបត្តិការចំពោះសាខា ឬការិយាល័យ ស្ថិតក្នុងតំបន់បិទខ្ទប់ ដែលប្រកាសជាផ្លូវការដោយរាជរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋាន។

ទី២) ត្រូវជូនដំណឹងដល់សាធារណជន ឲ្យបានច្បាស់លាស់អំពី ការផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន ចំពោះសាខាឬការិយាល័យនោះ និងស្នើសុំអតិថិជនទៅទទួលសេវានៅសាខា ឬការិយាល័យដែលនៅជិតបំផុត ឬធ្វើប្រតិបត្តិការ តាមរយៈប្រព័ន្ធអនឡាញរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនីមួយៗ។

ការជូនដំណឹងនេះ ត្រូវបិទផ្សាយនៅតាមសាខា ឬការិយាល័យដែលផ្អាកប្រតិបត្តិការ និងតាមរយៈមធ្យោបាយនានាដូចជា បណ្តាញទំនាក់ទំនងសង្គម និងគេហទំព័រផ្លូវការជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៣) ត្រូវរក្សានូវប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍នានា សម្រាប់បុគ្គលិកគ្រប់រូបដែលខកខានបំពេញការងារនៅសាខា ឬការិយាល័យ ដោយសារការអនុវត្តតាមវិធានការសុខាភិបាល ការធ្វើចត្តាឡីស័ក និងវិធានការបិទខ្ទប់តំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here