ដោយៈ ចំណាន
ភ្នំពេញៈ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជំទាវជា សិរី បាន ជួបពិភាក្សាជាមួយលោក Donald Ong នៃក្រុមហ៊ុន Mastercard នៅថ្ងៃនេះ ក្នុងកិច្ចពិភាក្សាដ៏មានផ្លែផ្កា អំពីកិច្ចសហប្រតិបត្តិការដែលកំពុងមាន និងឱកាសថ្មីៗសម្រាប់ភាពជាដៃគូនាពេលអនាគត។
លោកជំទាវបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមផ្ទាល់ខ្លួនកាលពីថ្ងៃទី២២ កញ្ញាថា យើងបានពិនិត្យមើលវឌ្ឍនភាពរបស់ Bakong Tourist ដែលជាប្រព័ន្ធសម្រួលការទូទាត់ ប្រកបដោយភាពងាយស្រួល និងរលូនសម្រាប់ភ្ញៀវទេសចរ ដែលមកកាន់ប្រទេសកម្ពុជា ហើយក៏បានស្វែងរកកិច្ចសហកឆរណ៌ថ្មីៗទៀត ជាពិសេសលើការកំណត់អត្តសញ្ញាណ និងទប់ស្កាត់ការក្លែងបន្លំ និងការឆបោក ដែលកំពុងក្លាយជាអាទិភាពកាន់តែសំខាន់ ស្របពេលដែលការទូទាត់តាមប្រព័ន្ធឌីជីថលបន្តរីកចម្រើន។
លោកជំទាវបន្តថា ភាគីទាំងពីរ ក៏បានពិភាក្សាអំពីគោលដៅរួមលើការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការធានាថា ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុឌីជីថលដែលកំពុងរីកចម្រើនរបស់កម្ពុជា អាចផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់៕








