មន្រ្តីជាន់ខ្ពស់​លើកទឹក​ចិត្ត​ដល់​សហគ្រិនគិតគូរ ​និង​ផ្សារ​ភ្ជាប់​អាជីវកម្ម​របស់​ខ្លួន ​ទៅ​នឹង​ការ​រីកលូតលាស់​នៃ​ទីផ្សារ​មូលបត្រ​កម្ពុជា

ដោយៈ ចំណាន

   ភ្នំពេញៈ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកទឹកចិត្តដល់សហគ្រិនទាំងអស់ សូមគិតគូរនិងផ្សារភ្ជាប់អាជីវកម្មរបស់ខ្លួន ទៅនឹងការរីកលូតលាស់នៃទីផ្សារមូលបត្រកម្ពុជា។

លោកបានថ្លែងបែបនេះ ក្នុងឱកាសបើកកម្មវិធីបោះផ្សាយមូលបត្របំណុលរបស់ក្រុមហ៊ុនLOLC កាលពីថ្ងៃទី១១ កញ្ញាកន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតសភាចារ្យ បានជម្រុញឲ្យសហគ្រិនខិតខំទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីការកៀរគរទុនជាសាធារណៈ និង ការធ្វើពិពិធកម្មប្រភពទុន តាមរយៈទីផ្សារមូលបត្រកម្ពុជា ជំរុញឱ្យការប្រកបអាជីវកម្មបានរលូន និងរីកចម្រើនប្រកបដោយចីរភាព។

លោកបណ្ឌិតសភាចារ្យ ប្រធានក្រុមប្រឹក្សាភិបាល បានវាយតម្លៃខ្ពស់ចំពោះគ្រប់តួអង្គពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការល្អ និងផ្តល់ការគាំទ្រ ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា។

លោកបានគូសរំលេចថា ភាពជោគជ័យរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ក៏ដូចជា បណ្តាក្រុមហ៊ុននានាដែលបានចុះបសភាចារ្យ បានមានប្រសាសន៍បន្ថែមថា ការចូលរួមរបស់វិស័យឯកជន ជាពិសេស សហគ្រាសក្នុងស្រុក និងគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងផ្សារមូលបត្រកម្ពុជា ពិតជាបានរួមចំណែកដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងវិស័យហិរញ្ញវត្ថុ និង ការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា ដើម្បីឈានទៅជាជន្ទល់នៃកំណើ​នសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព។

លោកបន្តថា ផ្សារមូលបត្រកម្ពុជា នឹងបន្តចូលរួមគាំទ្រ និងជំរុញការលូតលាស់ នៃសហគ្រាសធុនតូច និងមធ្យម ក្នុងគោលដៅរួមចំណែកដល់កំណើនអាជីវកម្ម/ ធុរកិច្ចក្នុងស្រុក ព្រមទាំងជំរុញការពង្រីកខ្សែច្រវាក់ផលិតកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល និង ឈានជើងចូលទីផ្សារតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here