ដោយៈ ចំណាន
ភ្នំពេញៈ លោកជូ ហេង អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអ្នកសម្របសម្រួលជាតិGMS បានជួបពិភាក្សាការងារជាមួយលោក Asadullah Sumbal អ្នកជំនាញការជាន់ខ្ពស់ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ នៃលេខាធិការដ្ឋានទាំងពីរ។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្មវិធី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចGMS ឆ្នាំ២០៣០ និងវឌ្ឍនភាពនៃការរៀបចំសន្និសីទរដ្ឋមន្ត្រីGMS លើកទី២៨ ដែលប្រទេសវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២៦៕








