តើ​បណ្តាប្រទេសណា​ខ្លះ​ដែល​កំពុងទាក់​ទាញ​អ្នកធុរកិច្ចចិន​បោះទុន​វិនិយោគ​លើ​វិស័័យអចលនទ្រព្យ​?​

ដោយៈ ចំណាន

   អន្តរជាតិៈ ជាមួយនឹងភាពទន់ខ្សោយ កំពុងអូសបន្លាយនៅប្រទេសចិន អ្នកធុរកិច្ចចិនជាច្រើនបានសម្លឹង និងចាប់អារម្មណ៍វិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសមួយចំនួន។

ផ្អែកលើភស្តុតាង អចលនទ្រព្យអន្តរជាតិចុងក្រោយបំផុត ដែលយើងអាចរកបាន គឺអ្នកវិនិយោគចិនកំពុងវិនិយោគច្រើន នៅបណ្តាប្រទេសមួយចំនួនដូចជា

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១.ជប៉ុន

ជប៉ុនគឺជាអ្នកទទួលផលធំបំផុតមួយ ពីតម្រូវការអចលនទ្រព្យនៅក្រៅប្រទេសរបស់ចិន។

មានមូលហេតុសមហេតុសមផលមួយចំនួនដូចជា ពូកគេផ្តោតលើទីក្រុងតូក្យូ និងអូសាកា ដែលទីតាំងទាំងពីរ អចលនទ្រព្យមានតម្លៃសមរម្យបើប្រៀបធៀបជាមួយសិង្ហបុរី។

លើសពីនេះ ការវិនិយោគនៅប្រទេសជប៉ុន ទទួលបានចំណូលពីការជួលខ្ពស់  ស្របពេលនឹងវិស័យទេសចរណ៍ របស់ជប៉ុនកំពុងរីកចម្រើន។ ជាមួយគ្នានេះ ប្រាក់យ៉េនខ្សោយជាប្រវត្តិសាស្ត្រ បានធ្វើឱ្យទ្រព្យសម្បត្តិរបស់ជប៉ុនមានភាពទាក់ទាញ។

អ្នកវិនិយោគចិនបានលើលឃើញ ពីស្ថិរភាពរបស់ប្រទេសនេះ រួមទាំងការតភ្ជាប់ភូមិសាស្ត្រ/វប្បធម៌យ៉ាងជិតស្និទ្ធ។

ការស្រាវជ្រាវរបស់ក្រុមហ៊ុន Knight Frank បានគូសបញ្ជាក់ពីប្រទេសជប៉ុនជាទីផ្សារមួយ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនក្នុងតំបន់ ដោយការវិនិយោគលើអចលនទ្រព្យ មានកម្រិតខ្ពស់ជាងមធ្យមភាគរយៈពេលវែងរបស់ខ្លួន។

២. 🇦🇪 UAEឌូបៃ/អាប៊ូដាប៊ី

វិនិយោគិនចិនដែលមានទ្រព្យសម្បត្តិច្រើន នៅតែបន្តសម្លឹងមើល UAE ដោយសារតែកត្តាអំណោយផលទាំងនេះ មានដូចជាបរិយាកា​សពន្ធ។ ជាមជ្ឈមណ្ឌលអាជីវកម្មអន្តរជាតិ អចលនទ្រព្យប្រណីត
ឱកាសស្នាក់នៅ ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងការធ្វើពិពិធកម្មនៅខាងក្រៅប្រទេសចិន។

ការស្រាវជ្រាវអចលនទ្រព្យប្រណីតសកលឆ្នាំ២០២៦ របស់ Knight Frank បានកំណត់អត្តសញ្ញាណទីក្រុងឌូបៃ និងអាប៊ូដាប៊ីក្នុងចំណោមទីផ្សារដែលទាក់ទាញទ្រព្យសម្បត្តិចល័តអន្តរជាតិ។

៣.ប្រទេសថៃ រួមមានបាងកក ភូកេត ប៉ាតាយ៉ា

ប្រទេសថៃនៅតែមានសារៈសំខាន់ ជាពិសេសសម្រាប់ខុនដូ។

អ្នកទិញជនជាតិចិន នៅតែជាក្រុមអ្នកទិញបរទេសដ៏សំខាន់មួយ ទោះបីជាតម្រូវការបរទេស របស់ប្រទេសថៃឥឡូវនេះ មានភាពចម្រុះជាងមុនក៏ដោយ រួមទាំងប្រទេសរុស្ស៊ី តៃវ៉ាន់ ឥណ្ឌា ចក្រភពអង់គ្លេស និងអឺរ៉ុប។

ថ្នាក់ដឹកនាំក្រុមហ៊ុន Juwai IQI និយាយថា តម្រូវការខុនដូបរទេសកំពុងផ្លាស់ប្តូរទៅរកកម្រិតមុនកូវីដ។

សម្រាប់វិនិយោគិនចិន ប្រទេសថៃមានគុណសម្បត្តិដូចជា តម្លៃអចលនទ្រព្យទាប ទេសចរណ៍ តម្រូវការជួល របៀបរស់នៅ បាងកក/ភូកេត/ប៉ាតាយ៉ា។ ទីតាំងភូមិសាស្ត្រជិតប្រទេសចិន

៤.សិង្ហបុរី

សិង្ហបុរីនៅតែទាក់ទាញគ្រួសារចិន ដែលមានទ្រព្យសម្បត្តិដោយ​សារតែ ស្ថិរភាពនយោបាយ/ស្ថាប័ន ការអប់រំ មជ្ឈមណ្ឌលហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់។

ទោះជាយ៉ាងណាក៏ដោយ សិង្ហបុរីមានតម្លៃថ្លៃ ហើយពន្ធអ្នកទិញបរទេសមានសារៈសំខាន់ ដូច្នេះវាជាទីផ្សារអភិរក្សទ្រព្យសម្បត្តិច្រើនជាងទីផ្សារROIខ្ពស់។

៥. អូស្ត្រាលី

អូស្ត្រាលីនៅតែជាគោលដៅសំខាន់មួយ ក្នុងប្រវត្តិសាស្ត្រ ជាពិសេសនៅទីក្រុងស៊ីដនី ទីក្រុងមែលប៊ន ទីក្រុងប្រ៊ីសប៊ែន ប៉ុន្តែការវិនិយោគលំនៅដ្ឋានរបស់ចិន កាន់តែស្មុគស្មាញ ដោយសារតែច្បាប់អ្នកទិញបរទេស ពន្ធ និងលក្ខខណ្ឌហិរញ្ញប្បទាន។

ទិន្នន័យថ្មីៗរបស់អូស្ត្រាលីបានបង្ហាញថា កម្មសិទ្ធិដែលមានមូលដ្ឋាននៅប្រទេសចិនកំពុងធ្លាក់ចុះ ទោះបីជាJuwai IQI អះអាងថាផ្នែកមួយនៃការធ្លាក់ចុះ ជាក់ស្តែងឆ្លុះបញ្ចាំងពីម្ចាស់ចិន ដែលកំពុងក្លាយជាអ្នករស់នៅ/ពលរដ្ឋក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here