មិនធម្មតា! បើកលក់ប្រភេទផ្ទះថ្មី ៣ ក្នុងពេលតែមួយ លើផ្ទៃដី ១០០ ហិកតា ​ជាប់​ព្រលានយន្តហោះ​អន្តរជាតិតេជោ៖ ​Twin Business Villa, Shophouse, Commercial Building

ទីផ្សារអចលនទ្រព្យជាប់តំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិថ្មី កំពុងក្លាយជាតំបន់សេដ្ឋកិច្ចដ៏មានសក្ដានុពលបំផុតសម្រាប់ការវិនិយោគនាពេលអនាគត នឹងទាក់ទាញចំណាប់អារម្មណ៍ពីវិនិយោគិនក្នុង និងក្រៅប្រទេស។

ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ គម្រោង ធី អាយ អេ ស៊ីធី-TIA CITY គម្រោងអភិវឌ្ឍន៍ថ្មី លើផ្ទៃដីជាង ១០០ ហិកតា ដែលមានទីតាំងយុទ្ធសាស្ត្រជាប់ព្រលានយន្តហោះអន្តរជាតិថ្មី បានប្រកាសបើកលក់ជាផ្លូវការប្រភេទផ្ទះថ្មី ៣ ប្រភេទ ក្នុងពេលតែមួយ រួមមាន អគាពាណិជ្ជកម្ម (Commercial Building) ផ្ទះវីឡាអាជីវកម្ម (មាន២ប្រភេទ៖ វីឡាភ្លោះអាជីវកម្ម &វីឡាទោលអាជីវកម្ម), និងផ្ទះអាជីវកម្មម៉ូតថ្មី (Shophouse) ជាមួយតម្លៃពិសេស ចាប់ពី ១៨ ម៉ឺនដុល្លារ ឡើង ទៅតាមប្រភេទផ្ទះ ដែលមានទីតាំងជាប់នឹងផ្លូវធំ មហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ60ម៉ែត្រ) ជិតនឹងអាកាសយានដ្ឋានអន្តរជាតិតេជោ។

ការប្រកាសបើកលក់ជាផ្លូវការនេះ គឺជាឱកាសដ៏ពិសេស​សម្រាប់អ្នកវិនិយោគ និងម្ចាស់អាជីវកម្ម ដែលកំពុងស្វែងរក នឹងរងចាំទៅលើគម្រោងប្រភេទផ្ទះអាជីវកម្មនៅក្នុងតំបន់កំពុងរីកចម្រើនខ្លាំង និងមានសក្ដានុពលក្នុងការកើនឡើងតម្លៃនាពេលអនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ម៉ូតផ្ទះថ្មីទាំង ៣ ប្រភេទ ដែលបានបើកលក់នេះ មាន៖

  • វីឡាអាជីវកម្ម មាន ២ ជម្រើស (វីឡាភ្លោះអាជីវកម្ម និងវីឡទោលអាជីវកម្ម)

វីឡាភ្លោះអាជីវកម្ម (Twin Business Villa) និងវីឡាទោលអាជីវកម្ម (Single Business Villa) ត្រូវបានរចនាឡើងដោយផ្តោតលើភាពប្រណិត ភាពទំនើប និងមុខងារចម្រុះ។ អាចប្រើប្រាស់សម្រាប់ការរស់នៅ ការិយាល័យ ក្រុមហ៊ុន គ្លីនិក ជាដើម។ ជាមួយទីធ្លាធំទូលាយ និងស្ថាបត្យកម្មទាន់សម័យ វាជាជម្រើសដ៏ល្អសម្រាប់អ្នកចង់រួមបញ្ចូលការរស់នៅ និងការធ្វើអាជីវកម្មនៅទីតាំងតែមួយ ជាពិសេស ទំហំផ្ទះ និងទំហំដី ធំទូលាយ។

 

  • ផ្ទះអាជីវកម្មទំនើប-Shophouse

Shophouse មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវអាជីវកម្មធំទូលាយ ដែលមានចរាចរណ៍មនុស្ស និងយានយន្តឆ្លងកាត់ជាប្រចាំ ដែលសក្តិសមសម្រាប់អាជីវកម្មគ្រប់ប្រភេទ ដូចជា ហាងលក់ទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ ហាងលក់សម្ភារៈ ជាដើម។

  • អគារពាណិជ្ជកម្ម-Commercial Building

អគារពាណិជ្ជកម្ម បើកលក់ប្លុកថ្មីដំណាក់កាលទី ២ នេះ បន្ទាប់ពីគម្រោងទី១ លក់អស់ទាំងស្រុងជាស្ថាពរ ត្រូវបានអភិវឌ្ឍឡើងសម្រាប់អាជីវកម្មខ្នាតធំ ដូចជា ធនាគារ សាលារៀន មន្ទីរពេទ្យ និងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗ ដែលត្រូវការទីតាំងលេចធ្លោ និងសក្ដានុពលពាណិជ្ជកម្មខ្ពស់ ដែលមានកម្ពស់រហូតដល់ 5 ជាន់ មានជណ្តើរយន្តឯកជន ងាយស្រួល ដែលដែលពិសេសនោះ គឺនៅលើមហាវិថី សម្តេចតេជោ ហ៊ុន សែន តែម្តង។

គម្រោង TIA CITY ស្ថិតនៅជាប់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលត្រូវបានរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មីដ៏សំខាន់របស់ប្រទេសកម្ពុជា។ ទីតាំងនេះនឹងទាក់ទាញអ្នកវិនិយោគ និងម្ចាស់អាជីវកម្មជាច្រើន ដែលជាកត្តាជំរុញឱ្យតម្លៃអចលនទ្រព្យកើនឡើងជាបន្តបន្ទាប់។

គម្រោងអភិវឌ្ឍន៍ចម្រុះលើផ្ទៃដី ១០០ ហិកតានេះ គឺនឹងក្លាយជាទីក្រុងសក្តានុពល រួមបញ្ចូលគ្នា គម្រោងលំនៅឋាន តំបន់ពាណិជ្ជកម្ម សួនសាធារណៈដ៏ធំវែងជាងគេ ក្លឹបហាត់ប្រាណ តំបន់កម្សាន្ត និងហេដ្ឋារចនាសម្ព័ន្ធស្តង់ដារអន្តរជាតិ ដើម្បីបង្កើតបរិយាកាសរស់នៅ និងធ្វើអាជីវកម្មប្រកបដោយគុណភាព។

ចំពោះអតិថិជនទិញក្នុងដំណាក់កាលបើកលក់មុនបុកគ្រឹះនេះ គឺជាឱកាសដ៏ល្អ ក្នុងការទទួលបានតម្លៃពិសេសមុនគេង នឹងជ្រើសរើសទីតាំងដែលខ្លួនពេញចិត្តមុនគេ នឹងមានប្រូម៉ូសិនជាច្រើន ជាមួយតម្លៃចាប់ពី ១៨ ម៉ឺនដុល្លារអាមេរិក និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួល ជាមួយរំលស់ឥតការប្រាក់រយៈពេលវែង។

គម្រោង TIA CITY សូមអញ្ជើញអតិថិជន និងអ្នកវិនិយោគទាំងអស់ អាចអញ្ជើញទៅទស្សនាគម្រោងដោយផ្ទាល់ ដើម្បីស្វែងយល់ពីគម្រោង គុណភាពសំណង់ ទីតាំងជាក់ស្តែង និងជ្រើសរើសយក Twin Business Villa, Shophouse ឬ Commercial Building ដែលសាកសមនឹងគោលបំណងរស់នៅ ឬវិនិយោគរបស់លោកអ្នក។

👉សូមទាក់ទងមកកាន់សហការីផ្នែកលក់ សម្រាប់ព័ត៌មានលម្អិត៖
☎️011 888 501– https://t.me/Kim_Piseth_TIA_CITY
☎️011 888 502– https://t.me/Chichhorn_TIACITY
☎️087 888 512– https://t.me/Suma_sales_TIACITY
☎️087 888 501– https://t.me/Buta_TIA_CITY

👉សូមអញ្ជើញមកកាន់ការិយាល័យផ្នែកលក់ដែលមាន 2 ទីតាំង៖
1-ការិយាល័យផ្នែកលក់ TIA CITY នៅលើផ្លូវ ៦០ ម៉ែត្រ កែងផ្លូវក្រវ៉ាត់ក្រុងទី៣ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
Google Maps៖ https://maps.app.goo.gl/LJcL94d48zjgEwNH6
2-ការិយាល័យផ្តល់ព័ត៌មាន នៅក្នុងធនាគារកាណាឌីយ៉ា សាខាពោធិ៍សែនជ័យ (ទល់មុខព្រលានពោធិ៍ចិនតុង)។
Google Maps៖ https://maps.app.goo.gl/iWhBttfGmvR22Ma4A

👉សូមចូលទៅកាន់ដំណរភ្ជាប់ខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ៖
🌐Facebook: https://www.facebook.com/profile.php?id=61555283248818
🌐Telegram: https://t.me/tiacity
🌐TikTok: https://www.tiktok.com/@tia.city?lang

LEAVE A REPLY

Please enter your comment!
Please enter your name here