បណ្តា​អ្នក​វិនិយោគ​ងាក​ទៅ​ទិញ​អគារការិយាល័យ​នៅ​ទីក្រុង​ធំៗ​របស់​ប្រទេស​ចិន​ ខណៈ​តម្លៃ​អគារធ្លាក់​ចុះ​ជិត​ដល់​បាត​

ដោយ: សហសេវិក
អន្តរជាតិ: ទីក្រុងធំៗរបស់ប្រទេសចិន រួមទាំងទីក្រុងសៀងហៃ កំពុងសម្រេចបានកំណើនយ៉ាងគំហុកនៃការវិនិយោគអចលនទ្រព្យពាណិជ្ជកម្ម ខណៈវិនិយោគិនអគារទិញការិយាល័យ សណ្ឋាគារ និងផ្សារទំនើបនៅទីតាំងសំខាន់ៗ ដោយសង្ឃឹមថា ទីផ្សារចាប់ផ្តើមងើបឡើងវិញ។

តម្លៃអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ទោះជាយ៉ាងណា ដោយសារតម្លៃនៅក្នុងទីក្រុងមួយចំនួន ចាប់ផ្តើមមានស្ថិរភាពវិនិយោគិនកំពុងងាកទៅស្វែងរកឱកាសទិញ។

យោងតាមក្រុមហ៊ុន ​​CBRE តម្លៃអគារការិយាល័យបានដាំក្បាលចុះចន្លោះពី៣០ទៅ៤០ភាគរយ។ ដូច្នេះ ឱកាសសម្រាប់ការធ្លាក់ចុះបន្ថែមទៀតមានតិចណាស់។ ជាលទ្ធផល វិនិយោគិនជាច្រើនមើលឃើញឆ្នាំ២០២៦ ជាពេលវេលាល្អដើម្បីឈានចូលទីផ្សារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រតិបត្តិការអចលនទ្រព្យពាណិជ្ជកម្មនៅទីក្រុងសៀងហៃបានហក់ឡើង៧៧ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ តម្លៃសរុបនៃកិច្ចព្រមព្រៀងបានហក់ឡើង១៨ភាគរយដល់២៧,៤ពាន់លានយ័ន (ប្រមាណ៤,០៥ពាន់លានដុល្លារអាមេរិក)។

ការទិញអគារការិយាល័យគ្របដណ្តប់ចំនួនពាក់កណ្តាលនៃប្រតិបត្តិការទាំងអស់។ ចំនួន៦០ភាគរយនៃអ្នកវិនិយោគបានទិញអចលនទ្រព្យសម្រាប់ប្រើប្រាស់ក្នុងគោលបំណងអាជីវកម្មផ្ទាល់ខ្លួន។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL បានអះអាងថា ក្រុមហ៊ុនជាច្រើនជឿថា តម្លៃការិយាល័យធ្លាក់ចុះជិតដល់បាតហើយ ដូច្នេះពួកគេកំពុងទិញ មុនពេលតម្លៃចាប់ផ្តើមកើនឡើងម្តងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here