កូរ៉េខាងត្បូង​គ្រោង​ដំឡើង​ពន្ធ​លើ​ម្ចាស់​ផ្ទះ​ដែល​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ ដើម្បី​ស្តារ​ស្ថិរភាព​ទីផ្សារ​លំ​នៅ​ឋាន​

ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសកូរ៉េខាងត្បូងគ្រោងកែសម្រួលពន្ធលើអចលនទ្រព្យ ក្នុងគោលបំណងដាក់ពន្ធខ្ពស់ជាងមុនលើម្ចាស់ផ្ទះដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដើម្បីស្តារស្ថិរភាពទីផ្សារលំនៅឋាន។

ការប្រកាសនេះបានកើតឡើងបន្ទាប់ពីកិច្ចប្រជុំបិទទ្វារមួយរបស់លោកប្រធានាធិបតី Lee Jae Myung ដែលក្នុងនោះទីផ្សារភាគហ៊ុន និងអចលនទ្រព្យក្នុងស្រុកត្រូវបានលើកមកពិភាក្សា ខណៈរដ្ឋាភិបាលព្យាយាមបន្ថយការមិនពេញចិត្តរបស់សាធារណជនចំពោះតម្លៃផ្ទះខ្ពស់ និងការប្រែប្រួលខ្លាំងនៃទីផ្សារភាគហ៊ុន។

លោក Koo Yun-cheol រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានអះអាងថា «យើងនឹងកែទម្រង់ពន្ធលើអចលនទ្រព្យតាមវិធីសមហេតុផល ដើម្បីបង្កើតទីផ្សារលំនៅឋានដែលផ្តោតលើការរស់នៅ ក្រោមគោលការណ៍ «ផ្ទះគឺជាកន្លែងសម្រាប់រស់នៅ មិនមែនសម្រាប់ទិញនោះទេ»។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Koo បានលើកឡើងថា «សម្រាប់គ្រួសារដែលមានផ្ទះតែមួយខ្នង បន្ទុកពន្ធនឹងថយចុះ ប្រសិនបើផ្ទះរបស់ពួកគេមានតម្លៃក្រោម ៣ ពាន់លានវ៉ុន (២,១ លានដុល្លារអាមេរិក)។

ស្របពេលមានក្តី​បារម្ភ​អំពីការហក់ឡើងនៃ​ប្រាក់​ចំណូល​​ក្នុង​ឧស្សាហកម្ម​បន្ទះ​ឈីប ដែល​នាំ​ឱ្យ​មាន​អតិផរណា​ខ្ពស់ និង​ការហក់ឡើងនៃតម្លៃ​ផ្ទះ ធនាគារកណ្តាល​កូរ៉េ​បានដំឡើង​អត្រា​ការប្រាក់​កាល​ពី​ខែ​មុន។

នេះជាការដំឡើងអត្រាការប្រាក់ជា​លើក​ដំបូង​ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លះ ហើយ​ធនាគារកណ្តាលកូរ៉េខាងត្បូងបាន​ផ្តល់​សញ្ញា​ថា​ នឹង​មានការដំឡើងអត្រាការប្រាក់​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here