ដោយៈ ចំណាន
កណ្តាលៈ ជាមួយនឹងវឌ្ឍនភាព ក្នុងដំណើររឆ្ពោះទៅមុខប្រកបដោយចក្ខុវិស័យ ទីបំផុតការិយាល័យលក់គម្រោងទីក្រុង Victoria Parkland បានបញ្ចប់ការសាងសង់ផ្លូវការហើយ។
នេះជាឈានមួយជំហ៊ានដថ្មីមួយទៀត របស់គំរោង Victoria Parkland ដោយបានបញ្ចប់ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធរួមមានចំណតយានយន្ត និងការិយាល័យលក់ជាផ្លូវការហើយ។
គំរោងនេះ មានទីតាំងស្ថិតនៅក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានចម្ងាយប្រមាណ៤គីឡូម៉ែត្រ ពីចំណុចរង្វង់មូលតាខ្មៅ ក្នុងទីរួមខេត្តកណ្តាល។
លោកបណ្ឌិតតេង រិទ្ធីអគ្គនាយកក្រុមហ៊ុន Victoria Parkland បានមានប្រសាសន៍ឲ្យដឹងថា ការលក់ដីឡូត៍៍សម្រាប់វីឡានៅក្នុងគំរោងនេះ បាននិងកំពុងចាប់ផ្តើមហើយ ជាមួយនឹងការចាប់អារម្មណ៍ខ្ពស់ពីអតិថិជន ដោយសារទំនុកចិត្ត និងភាពដែលអាចជឿជាក់បាន។

លោកបន្តថា ការបញ្ចប់លើការសាងសង់ ការិយាល័យលក់របស់គំរោងនេះ ផ្តល់ភាពកាន់តែងាយស្រួលដល់អតិថិជន មកទស្សនា និងសិក្សាស្វែងយល់ពីគំរោងនេះ”។ លោកបន្តថា “អតិថិជន ឬអ្នកអភិវឌ្ឍន៍អាចអង្គុយញាំកាហ្វេ និងអាចជជែកពីការទិញ លក់ និងសហការអភិវឌ្ឍន៍គំរោងនេះរួមគ្នានាពេលអនាគតផងដែរ”។
ទីក្រុងVictoria Parkសាងសង់ឡើងលើផ្ទៃដីទំហំ៥០ហិកតា ដែលផ្ទៃដីទំហំ៣០ហិកតា នឹងពុះឡូត៍លក់ជាដីខ្នាតវីឡា ដែលមានទំហំចាប់ពី៦០០ ដល់ជាង២០០០ម៉ែត្រការ៉េ ជាមួយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមេទំហំ២៥ម៉ែត្រទទឹង និងផ្លូវរណបទំហំ១៥ម៉ែត្រការ៉េ។ ចំណែកផ្ទៃដីទំហំ២០ហិកតាទៀត នឹងសាងសង់ជាផ្ទះអាជីវកម្ម ខុនដូ ផ្សារទំនើប សាលារៀន អាគារការិយាល័យជាដើម។
អតិថិជនចាប់អារម្មណ៍វិនិយោគ ឬចង់សហការអភិវឌ្ឍន៍គំរោងនេះរូមគ្នាអាចទាក់ទង តាមរយៈលេខទូរស័ព្ទ និងតេឡេក្រាម 086 48 5566៕









