ដោយៈ ចំណាន
ភ្នំពេញៈ គណៈកម្មាធិកាបច្ចេកទេសអន្តរក្រសួង រៀបចំកិច្ចប្រជុំលើកទី៦ ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ.)។
លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ចូលរួមកិច្ចប្រជុំលើកទី៦ របស់គណៈកម្មាធិកាបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ របស់គ.ល.គ.យ.អ។
កិច្ចប្រជុំខាងលើនេះ រៀបចំឡើងក្នុងគោលបំណង បន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃចំពោះការអនុវត្តគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ដែលបានអនុវត្តក្នុងឆមាសទី១ ឆ្នាំ២០២៦៕









