ដោយ: សហសេវិក
អន្តរជាតិ: យោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានឱ្យដឹងថា ទីផ្សារការិយាល័យរបស់ទីក្រុងហាណូយទទួលបានការផ្គត់ផ្គង់ថ្មីជាង៩៥.៧០០ម៉ែត្រការ៉េនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៦។
ត្រឹមតែក្នុងត្រីមាសទីពីរប៉ុណ្ណោះ បន្ទាប់ពីការបើកសម្ពោធអគារ IFC Hanoi នៅតំបន់ West Westlake ទំហំការិយាល័យកម្រិត A និង B នៅទីក្រុងហាណូយបានកើនឡើង ៦០.០០០ ម៉ែត្រការ៉េ ដែលធ្វើឱ្យស្តុកការិយាល័យសរុបកើនដល់ប្រហែល ២,២ លានម៉ែត្រការ៉េ។
ការកើនឡើងនៃការផ្គត់ផ្គង់ការិយាល័យបានធ្វើឱ្យអត្រាការិយាល័យទំនេរកម្រិត A កើនឡើងដល់២៦,២ភាគរយ កើនឡើងពីចំនួន១៦,៥ភាគរយនៅចុងឆ្នាំ២០២៥។
តំបន់កណ្តាលទីក្រុងហាណូយកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើង ខណៈអ្នកជួលដែលផុតកំណត់កិច្ចសន្យាជួលកំពុងពិចារណាផ្លាស់ទៅទីតាំងថ្មី និងមានតម្លៃសមរម្យជាង។
តម្លៃជួលជាមធ្យមសម្រាប់ការិយាល័យកម្រិត A មានចំនួនប្រហែល ៣៦,៨ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ធ្លាក់ចុះបន្តិចក្នុងរង្វង់០,៨ ភាគរយបើធៀបនឹងត្រីមាសទី១។
ការធ្លាក់ចុះនេះបណ្តាលជាចម្បងមកពីគម្រោងថ្មីៗនៅខាងក្រៅតំបន់កណ្តាលទីក្រុងហាណូយ ផ្តល់ជូនតម្លៃជួលទាបជាងតំបន់កណ្តាលក្រុងដើម្បីទាក់ទាញអ្នកជួល។
ដើម្បីទប់ទល់នឹងការប្រកួតប្រជែង ម្ចាស់អគារជាច្រើនកំពុងផ្តល់ជូនលក្ខខណ្ឌជួលងាយស្រួលកាន់តែច្រើន និងធ្វើឱ្យប្រសើរឡើងនូវអគារការិយាល័យរបស់ពួកគេដើម្បីបំពេញតាមស្តង់ដារបៃតង និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានវិញ្ញាបនបត្រអគារឆ្លាតវៃ៕









