វិទ្យុ និង​ទូរទស្សន៍​មជ្ឈឹម​​ចិនសន្យា​នឹង​ផ្សព្វផ្សាយ​សកក្តានុពល​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ប្រជាជនចិន​

ដោយៈ ម៉ាណា

    ភ្នំពេញៈ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) បានសន្យាបន្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងគោលនយោ​បាយលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឆ្លៀតឱកាសជួបពិភាក្សាការងារអាហារពេលល្ងាច (Working Dinner) ជាមួយលោកស្រី Xu Xiaoxia (លោកស្រី អារុណ) ប្រធានផ្នែកភាសាខ្មែរ នៃមជ្ឈមណ្ឌលអាស៊ី-អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (China Media Group – CMG) និងជានាយិកាវិទ្យុមិត្តភាពកម្ពុជា-ចិន និងសហការីជាន់ខ្ពស់លោកស្រីKong Siqi អ្នកយកព័ត៌មានភាសាខ្មែរនៃមជ្ឈមណ្ឌលអាស៊ី-អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG)​កាលពីចុងសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាឱកាសជំនួបនេះ លោករដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងវិទ្យុមិត្តភាពកម្ពុជា-ចិន ក្រោមការដឹកនាំរបស់លោកស្រីប្រធានផ្ទាល់ ដែលតែងតែផ្តល់កិច្ចសហការដ៏ល្អ និងជិតស្និទ្ធជាមួ​យក្រសួងទេសចរណ៍ ក្នុងការផ្តល់ពត៌មាន និងផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនចិន និងពិភពលោក។

ជាការឆ្លើយតប លោកស្រីប្រធាន និងក្នុងនាមតំណាងថ្នាក់ដឹកនាំ CMG បានថ្លែងអំណរគុណ ជូនចំពោះ​ឯកឧត្តមរដ្ឋមន្រ្តី និងសំដែងការពេញចិត្ត ចំពោះកិច្ចសហការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កាជាមួយក្រសួងទេសចរណ៍ ព្រមទាំងបានបង្ហាញការប្តេជ្ញាចិត្តដ៏មុតមាំបន្តចូលរួមផ្សព្វផ្សាយពីសក្តានុពល និងតំបន់ទេសចរណ៍ទេសចរណ៍កម្ពុជា រួមជាមួយគោលនយោបាយនានា របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគោលនយោបាយ លើកលែងទិដ្ឋាការជូនប្រជាជនចិន ឱ្យកាន់តែទូលំទូលាយទៅដល់ប្រជាជនចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here