តើផ្សារហ៊ុននៅតំបន់អាសុីមានអ្វីប្រែប្រួលសំខាន់ៗនៅថ្ងៃពុធនេះ?

ដោយ: សហសេវិក
អន្តរជាតិ: ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមភាពមិនច្បាស់លាស់នៅថ្ងៃពុធនេះ ខណៈពេលដែលកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានជួបប្រទះនឹងឧបសគ្គថ្មី បន្ទាប់ពីទីក្រុងតេហេរ៉ង់ បានអះអាងកាលពីថ្ងៃអង្គារថា ខ្លួននឹងមិនជួបជាមួយប្រេសិតកំពូលៗរបស់អាមេរិក ដែលបានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ាទេ។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ខាងក្រៅប្រទេស​ជប៉ុន​បានងើបឡើងថ្លៃ០,១៥ភាគរយ គិតត្រឹមម៉ោង១:១៣នាទី។

សន្ទស្សន៍ផ្សារហ៊ុន Nikkei បានងើបឡើងថ្លៃ០,៩ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបា​នងើបឡើងថ្លៃ០,៦១ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៦៣ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 បានធ្លាក់ថ្លៃចុះ០,៤៤ភាគរយ ខណៈ​សន្ទស្សន៍​ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ០,៤២ភាគរយ។

ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេស​អូស្ត្រា​លី​បានធ្លាក់ថ្លៃចុះ០,៦៤ភាគរយ ខណៈពេលដែលសន្ទស្សន៍​ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូង​បានធ្លាក់ថ្លៃចុះ១,៩២ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here