មន្រ្តី IMF បង្ហាញ​ការ​គាំទ្រ​ដល់​ធនាគារជាតិ​បន្ត​អភិវឌ្ឍវិស័យធនាគារ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ឱ្យ​កាន់​តែ​រឹងមាំ​

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យក្រុមបេសកកម្ម របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្មសម្រាប់កម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបជូន អំពីគោលបំណងនៃបេសកកម្មប្រចាំឆ្នាំ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

លោកជំទាវទេសាភិបាល និងលោកប្រធានក្រុមបេសកកម្ម បានផ្លាស់ប្តូរទស្សនាទានលើការវិវត្ត នៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កត្តាប្រឈម និងវិធានការនានារបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពប្រព័ន្ធធនាគារ និងគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនេះ លោក Kenichiro បានជម្រាបជូនពីគោលបំណងរបស់ក្រុមការងារ ដែលមកបំពេញបេសកកម្មនាឆ្នាំនេះ និងបានបញ្ជា​ក់ពីការបន្តគាំទ្ររបស់IMFដល់កម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេក​ទេស និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស សំដៅពង្រឹងសមត្ថភាពស្ថាប័ន ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំ។

ក្នុងឱកាសនេះដែរ លោកជំទាវទេសាភិបាល បានមានប្រសា​សន៍ពីការបន្តរក្សា បានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសស្ថិរភាពអត្រាប្តូរប្រាក់ និងកម្រិតទាបនៃអត្រាអតិផរណា។ បន្ថែមលើនេះ លោកជំទាវក៏បានលើកឡើង ពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់ធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ក្នុងការដាក់ចេញវិធានការសមស្រប ដើម្បីឆ្លើយតប ទៅនឹងបញ្ហាប្រឈម ដែលកើតមានឡើងក្នុងបរិបទតំ​បន់ និងសកលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here