អូស្ត្រាលី​​គ្រោង​វិនិយោគ​លើ​ការ​សាង​សង់​​ផ្លូវ​​រថភ្លើង​​ល្បឿន​​លឿន​​ដើម្បី​ជួយ​ដោះ​ស្រាយ​វិបត្តិ​​លំនៅឋាន​

ដោយ: សហសេវិក
អន្តរជាតិ: អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ការសាងសង់បណ្តាញផ្លូវដែកល្បឿនលឿននៅក្នុងប្រទេសអូស្ត្រាលីត្រូវបានគេមើលឃើញថា ត្រូវចំណាយដើមទុនច្រើន។

ប៉ុន្តែ ដោយសារទីក្រុងស៊ីដនីកំពុងប្រឈមមុខនឹងកំណើនប្រជាជន និងវិបត្តិខ្វះលទ្ធភាពទិញលំនៅឋាន រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anthony Albanese កំពុងគាំទ្រគម្រោងផ្លូវដែកល្បឿនលឿនតម្លៃ
ចំនួន ៩៤ ពាន់លានដុល្លារអូស្ត្រាលី។

អាជ្ញាធរមានរយៈពេល២ឆ្នាំដើម្បីរៀបចំផែនការផ្លូវរថភ្លើងល្បឿនលឿនប្រវែង ១៩៤ គីឡូម៉ែត្ររវាងទីក្រុងស៊ីដនី និងទីក្រុង Newcastle។ រថភ្លើងនេះអាចកាត់បន្ថយពេលវេលាធ្វើដំណើរពីជិត៣ម៉ោងមកត្រឹមមួយម៉ោងប៉ុណ្ណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអ្នកគាំទ្រលើកឡើងថា គម្រោងនេះក៏អាចជួយបន្ធូរបន្ថយវិបត្តិលំនៅឋានផងដែរ ដោយអនុញ្ញាតឱ្យប្រជាជនរស់នៅឆ្ងាយពីទីក្រុងស៊ីដនី ហើយពួកគេនៅតែអាចធ្វើដំណើរទៅធ្វើការបានយ៉ាងឆាប់រហ័ស។

រដ្ឋាភិបាលប៉ាន់ប្រមាណថា គម្រោងខ្សែរថភ្លើងនេះអាចបង្កើតផ្ទះថ្មីចំនួន១៦០.០០០ ខ្នង ការងារចំនួន៩៩.០០០កន្លែង និងបន្ថែមប្រាក់ចំណូលចំនួន២៥០ពាន់លានដុល្លារអូស្ត្រាលីដល់សេដ្ឋកិច្ចក្នុងរយៈពេល៥០ឆ្នាំខាងមុខ។

ប្រសិនបើទទួលបានជោគជ័យ ផ្លូវរថភ្លើងរវាងទីក្រុងស៊ីដនី និងទីក្រុង Newcastle នឹងក្លាយជាដំណាក់កាលដំបូងនៃផែនការមេមួយដើម្បីសាងសង់បណ្តាញផ្លូវដែកល្បឿនលឿនប្រវែង ១៨០០ គីឡូម៉ែត្រតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសអូស្ត្រាលី៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here